ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេសនារាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីសិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតសំដៅពង្រឹងការទទួលខុសត្រូវសម្រាប់អ្នកឈរឈ្មោះឱ្យគេបោះឆ្នោត និងឈានទៅដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនបានទៅបោះឆ្នោត។
សារសំឡេងពិសេស សម្ដេចតេជោ ហ៊ុន សែន៖
