ភ្នំពេញ៖ សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ INDEPENDENT DEMOCRACY OF EXFORMAL BOONOMY ASSOCIATION ដែលហៅកាត់ «IDEA» នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៣នេះ បានបើកអង្គកម្មវិធី ក្នុងទិវាកម្មករការងារផ្ទះ ខួបលើកទី១២ ក្រោមប្រធានបទកិច្ចគាំពារសង្គមសម្រាប់កម្មករការងារផ្ទះ ។
កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកសោម អូន រដ្ឋលេខាធិការក្រសួងការងារ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក អិត សំហេង រដ្ឋមន្រ្តីរក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
គោលបំណង ទិវាកម្មករការងារផ្ទះអន្តរជាតិខួបលើកទី១២ ស្តីពី“កិច្ចគាំពារសង្គមសម្រាប់កម្មករការងារផ្ទះ”
១.បន្តផ្សព្វផ្សាយ និង រំលឹកទិវាកម្មករការងារផ្ទះពិភពលោកដែលបានទទួលស្គាល់កម្មករការងារផ្ទះដូចជាកម្មករដទៃទៀត។
២.ស្វែងយល់អំពីនីតិវិធីក្នុងការចុះបញ្ជីរបស់ម្ចាស់ផ្ទះ ក្នុងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)
៣.ផ្តល់ឱកាសដល់កម្មករការងារផ្ទះនិងសាធារណៈជន ដើម្បីស្វែងយល់ពីគោលនយោបាយជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់កម្មករការងារផ្ទះ។
៤.ជំរុញអោយមានការអនុវត្តន៍នូវកិច្ចគាំពារសង្គមអោយមានប្រសិទ្ធិភាពសម្រាប់អ្នកធ្វើការតាមផ្ទះ
វេទិការរបស់កម្មករការងារផ្ទះ ដែលមានរយៈពេល១ព្រឹក ពីម៉ោង៨ ដល់ ម៉ោង១២ និងអ្នកចូលរួមទាំងអស់ចំនួន ៨០នាក់ រួមមានកម្មករតាមផ្ទះ កម្មករវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធតំណាងម្ចាស់ផ្ទះ តំណាងមកពីអង្គការដៃគូរអភិវឌ្ឍន៍ មានមជ្ឍមណ្ឌលសាមគ្គីភាព និងតំណាងពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បេឡាជាតិ សន្តិសុខសង្គម អង្គការអុកស្វាម អង្គការសង់ត្រាល់ ក្នុងការចូលរួមវេទិការរបស់យើងនៅរយះពេល១ព្រឹកពេញនៅសណ្ឋគារ សាន់វេ ថ្ងៃអាទិត្យថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣៕