ព័ត៌មានអន្តរជាតិ

ជប៉ុនចេញសេចក្តីណែនាំខាងវេជ្ជសាស្ត្រ ដែលទាក់ទងនឹងការឆ្លងមេរោគ ខណៈការឆ្លងកើនឡើង

តូក្យូ៖ ក្រសួងសុខាភិបាលជប៉ុន បានចេញសេចក្តីណែនាំខាងវេជ្ជសាស្រ្ត នៅពេលមនុស្ស ដែលមានរោគសញ្ញាស្របនឹងមេរោគឆ្លងថ្មី គួរតែពិគ្រោះជាមួយស្ថាប័នវេជ្ជសាស្រ្ត ខណៈដែលប្រទេសនេះ បង្កើនកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាល នៃករណីកូរ៉ូណានេះ សូម្បីតែក្នុងចំណោមបុគ្គលិកពេទ្យក៏ដោយ។

ក្រសួងកំពុងលើកទឹកចិត្តដល់ប្រជាជន ដែលមានសីតុណ្ហភាព ៣៧.៥ អង្សារ ឬខ្ពស់ជាងនេះរយៈពេល ៤ ថ្ងៃកំពុងមានអារម្មណ៍អស់កម្លាំង ឬមានដង្ហើមខ្លី ដើម្បីទាក់ទងតាមមណ្ឌល ថែទាំសុខភាពទូទាំងប្រទេស ដែលទទួលបន្ទុក ក្នុងការឆ្លើយតប នឹងការផ្ទុះឡើងនៃជំងឺនេះ។

ក្រសួងសុខាភិបាលការងារ និងសុខុមាលភាព បានឲ្យដឹងថា រយៈពេលនេះខ្លីជាងរយៈពេលពីរថ្ងៃ សម្រាប់មនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺដូចជាទឹកនោមផ្អែម ព្រោះពួកគេត្រូវបានគេមើលឃើញថា ងាយនឹងឆ្លងវីរុសរលាកសួតប្រភេទនេះណាស់៕ ដោយ៖ ឈូក បូរ៉ា

To Top