ព័ត៌មានអន្តរជាតិ

អ្នកឆ្លងជំងឺកូរ៉ូណានៅចិនជាង១២០០០នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ ១០០%

ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បាន្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថាអ្នកជំងឺសរុបចំនួន ១២.៥៥២ នាក់ដែលឆ្លង វីរុសកូរ៉ូណានេះ​ ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយនៅចុងថ្ងៃច័ន្ទកន្លងទៅ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

គណៈកម្មការសុខភាពជាតិបានឲ្យដឹងនៅក្នុង របាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃច័ន្ទថាមនុស្ស ១.៧០១នាក់ បានដើរចេញ ពីមន្ទីរពេទ្យបន្ទាប់ ពីបានជាសះស្បើយឡើងវិញ។

នៅចុងបញ្ចប់នៃថ្ងៃច័ន្ទមនុស្សសរុបចំនួន ១,៨៦៨ នាក់បានស្លាប់ដោយសារជំងឺនេះហើយ ៧២.៤៣៦ ករណីនៃការឆ្លងវីរុស ថ្មីត្រូវបានគេរាយការណ៍ នៅក្នុងតំបន់ចំនួន ៣១ ខេត្ត និងអង្គភាពផលិតកម្ម និងសំណង់ស៊ីនជាំ ងនៅក្នុងប្រទេសចិន៕

ដោយ ឈូក បូរ៉ា

To Top