ព័ត៌មានអន្តរជាតិ

ចិនបាញ់បង្ហោះផ្កាយរណប ពិសោធន៍អវកាសថ្មី សណ្ដោងដោយរ៉ុក្កែតត្រកូល Long March

ប៉េកាំង៖ ប្រទេស​ចិន​នៅថ្ងៃ​អង្គារ​នេះ បាន​បាញ់​បង្ហោះ​រ៉ុក្កែត Long March-6 ដើម្បី​ដាក់​ផ្កាយរណប​ពិសោធន៍​ថ្មី​មួយ​ នៅ​ក្នុង​លំហ​អាកាស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

រ៉ុក្កែតដែលផ្ទុកផ្កាយរណប ពិសោធន៍ Shiyan-25 បានបាញ់បង្ហោះនៅម៉ោង ១១ និង១៨នាទីព្រឹក ម៉ោងនៅទីក្រុងប៉េកាំង ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេស ហើយផ្កាយរណប បានចូលទៅក្នុងគន្លង ដែលបានកំណត់ជាមុនដោយជោគជ័យ។

គួរបញ្ជាក់ថា ផ្កាយរណបនេះនឹងត្រូវបានប្រើជាចម្បង ដើម្បីអនុវត្តការពិសោធន៍ បច្ចេកវិទ្យាអង្កេតផែនដីថ្មី ហើយនេះគឺជាបេសកកម្មហោះហើរលើកទី៤៧៧ នៃស៊េរីរ៉ុក្កែតត្រកូល Long March៕

ប្រែសម្រួល ឈូក បូរ៉ា

To Top