ព័ត៌មានអន្តរជាតិ

អាមេរិក ត្រូវតែដឹងថា រដ្ឋឈូងសមុទ្រអារ៉ាប់ កំពុងធ្វើតុល្យភាពឡើងវិញ នូវទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន

គ៊ែរ៖ សហរដ្ឋអាមេរិកគួរតែដឹងថា រដ្ឋអារ៉ាប់ឈូងសមុទ្រ កំពុងធ្វើសមតុល្យទំនាក់ទំនងរបស់ពួកគេជាមួយទីក្រុងវ៉ាស៊ីនតោនឡើងវិញ ដោយផ្តល់អាទិភាពដល់ផលប្រយោជន៍យុទ្ធសាស្ត្រ របស់ពួកគេ នេះបើយោងតាមបំណែក មតិដែលបានចេញផ្សាយ​​នៅលើគេហទំព័ររបស់សារព័ត៌មាន អារ៉ាប់ប្រចាំថ្ងៃរបស់អារ៉ាប៊ីសាអូឌីត។

មតិបានឲ្យដឹងថា ការខកចិត្តយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក បច្ចុប្បន្នត្រូវបានកត់សម្គាល់ក្នុងចំណោមអ្នកនយោបាយអារ៉ាប់ និងប្រជាពលរដ្ឋសាមញ្ញ ដែលយល់ឃើញថា គោលនយោបាយ មជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក បានវង្វេងផ្លូវ កំណត់ដោយសេចក្តីថ្លែងការណ៍ថ្កោលទោស និងការខកខានក្នុងការបញ្ចេញមតិលើកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា។

លើសពីនេះ ភាពជាបក្សពួកដ៏ជូរចត់ ដែលបង្ហាញពីលក្ខណៈនយោបាយនៅក្នុងទីក្រុងវ៉ាស៊ីនតោន មានន័យថា កិច្ចព្រមព្រៀងណាមួយអាចត្រូវបានលុបចោលនៅពេលណា ដែលប្រធានាធិបតីថ្មីចូលកាន់តំណែង ដែលនាំឱ្យអវត្តមានទាំងស្រុងនៃយុទ្ធសាស្ត្រស៊ីសង្វាក់គ្នានៅក្នុងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។

មតិនេះបានសន្និដ្ឋានថា ហេតុដូច្នេះហើយ ច្បាប់នៃល្បែងនៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់បានផ្លាស់ប្តូរជាមូលដ្ឋាន ហើយលោកខាងលិច លែងស្ថិតក្នុងទីតាំង ដើម្បីធ្វើការទាមទារធម្មតាទៀតហើយ ៕

To Top