ព័ត៌មានជាតិ

ម្ចាស់ដី ធ្វើផ្ទះលើដីសល់ពីការបរិច្ចាគ ឲ្យគំរោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ

រូបភាពពី៖​ សាលាសង្កាត់ស្ទឹងមានជ័យ

ភ្នំពេញ ៖ ម្ចាស់ដីសាងសង់ផ្ទះរាងតូចស្តើង ធ្វើឲ្យមានការផ្ទុះការចាប់អារម្មណ៍ពីសាធារណជនបាន ស្រាយបំភ្លឺថា ផ្ទះធ្វើលើដីនេះ គឺសល់ក្រោយពីបរិច្ចាគឲ្យគំរោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ។

តាមរូបភាព១សន្លឹក កាលពីថ្ងៃ២ កក្កដា បានធ្វើឲ្យមានការផ្ទុះការចាប់អារម្មណ៍ចំពោះផ្ទះមួយល្វែងធ្វើទៅតាមទំហំដីរាងតូចមួយជាប់ដងផ្លូវ ដោយអ្នកខ្លះស្មានថា នៅបរទេស តែការពិតជាក់ស្តែងនៅតំបន់មួយ ក្នុងរាជធានីភ្នំពេញសោះ ។ ផ្ទះនេះ មានទំហំក្រោយ ៤ម៉ែត្រ×១២ម៉ែត្រ នៅជាប់ប្រឡាយស្ទឹងមានជ័យ ។

ក្រោយពីផ្ទុះការវែកញែក និងដូចជាមានការរិះគន់ នាព្រឹកថ្ងៃ៣ កក្កដា តាមរយៈផេកហ្វេសប៊ុកសាលាសង្កាត់ស្ទឹងមានជ័យ បាននាំសារពីម្ចាស់ផ្ទះមកបំភ្លឺដូចតទៅ “ម្ចាស់ដីបកស្រាយនឹងសហគមន៍បំភ្លឺ កាលពីមានគំរោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ម្ចាស់ដីបានបរិច្ចាគដីជូនគំរោងអភិវឌ្ឍន៍ប្រឡាយ ដីដែលនៅសល់ម្ចាស់សាងសង់លំនៅដ្ឋានសម្រាប់រស់នៅសមរម្យ ដោយមានទំហំ ក្រោយ ៤ម៉ែត្រ×១២ម៉ែត្រ សហគមន៍ប្រឡាយស្ទឹងមានជ័យរាល់លំនៅដ្ឋាន នឹងការតភ្ជាប់ប្រព័ន្ធទឹក ភ្លើង ត្រូវបានរដ្ឋភ្ជាប់ឲ្យដោយមិនគិតថ្លៃ” ៕

To Top