បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអូទ្រីស លោក កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការព្រមានថាអឺរ៉ុប ត្រូវតែដាច់ខាតធានាឲ្យបានច្បាស់ថា គោលការណ៍ច្បាប់ ជាមូលដ្ឋានត្រូវបានអនុវត្តជាក់លាក់ ប្រសិនពួកគេនឹងសម្រេចចិត្ត ប្រើប្រាស់លុយនិងទ្រព្យសម្បត្តិរបស់ប្រទេសរុស្សី ដែលត្រូវបានបង្កកកន្លងមក។
យោងតាមការចេញផ្សាយរបស់ RT លោក Schallenberg បានសង្កត់ធ្ងន់ទៀតដែរថា ៖ គ្រប់សកម្មភាពនិងការសម្រេចចិត្ត ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់រុស្សី គឺត្រូវតែធ្វើឡើងដោយមិនមានភាពចន្លោះ ប្រហោងតាមផ្លូវច្បាប់នោះឡើយ។
លោកបន្តថា ៖ ទាំងប្រទេសអូទ្រីស និងសមាជិករបស់អឺរ៉ុប គឺជាអ្នកដែលនឹងអនុវត្តច្បាប់ដូចគ្នា ហើយមានតែគោលការណ៍ច្បាប់ប៉ុណ្ណោះ និងមូលដ្ឋានគ្រិះ នៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះដែលអាចឲ្យអូទ្រីស ក្នុងការធ្វើតាម។
ក្នុងនោះមន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ទៀតថា ៖ ប្រសិនបើការទទួលយកទ្រព្យសម្បត្តិរបស់រុស្ស៊ី មិនត្រូវបានចាត់ទុកថា មានមូលដ្ឋានអនុវត្តតាមផ្លូវច្បាប់ទេ នោះវានឹងក្លាយជា ការដើរថយក្រោយដ៏គួរភ្ញាក់ផ្អើលមួយ ហើយនឹងអាចបង្ខូចកេរ្តិ៍ឈ្មោះនិងភាពអាម់ាសសម្រាប់សហភាពអឺរ៉ុប ទាំងមូលជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី