ព័ត៌មានអន្តរជាតិ

រុស្សី ចេញសេចក្តីប្រកាសសម្រេចចិត្ត ចំពោះកិច្ចការទូតជាមួយនឹងប្រទេសហ្វាំងឡង់

បរទេស ៖ ប្រទេសរុស្សី បានប្រកាសអំពីការសម្រេចចិត្ត បណ្តេញក្រុមមន្ត្រីទូតតំណាងរបស់ប្រទេសហ្វាំងឡង់ ប្រចាំនៅក្នុង St. Petersburg និងក៏ដូចជាអគ្គកុងស៊ុលហ្វាំងឡង់ ចំនួន៩ផ្សេងទៀតពីប្រទេសផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញនេះ និងត្រូវបានយកមកចេញផ្សាយដោRT បានឱ្យដឹងទៀតថា ស្ថានកុងស៊ុលរបស់ប្រទេសហ្វាំងឡង់ នឹងបញ្ឈប់សកម្មភាពរបស់ខ្លួននៅក្នុងទីក្រុងធំបំផុត ទីពីររបស់ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១ខែតុលាខាងមុខនេះតទៅហើយ។

សេចក្តីថ្លែងការណ៍ក៏បានសរសេរដែរថា ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំនៅប្រទេសរុស្ស៊ី លោក Antti Helantera ត្រូវបានកោះហៅទៅកាន់ក្រសួងការបរទេសនៅទីក្រុងមូស្គូ ហើយបានជូនដំណឹងអំពីការសម្រេចចិត្ត ដែលបានធ្វើឡើងជាការឆ្លើយតបទៅនឹងសកម្មភាព ប្រឈមមុខដាក់គ្នាជាមួយនឹងរដ្ឋាភិបាលទីក្រុង Helsinki ។

រំលឹកដែរថាកាលពីខែមិថុនាប្រទេសហ្វាំងឡង់ បានបណ្តេញអ្នកការទូតប្រាំបួននាក់ចេញពីស្ថានទូតរុស្ស៊ី នៅទីក្រុង Helsinki ដោយចោទប្រកាន់ពួកគេថា បានបំពេញបេសកកម្មស៊ើបការណ៍សម្ងាត់ ដែលមានលក្ខណៈផ្ទុយនឹងអនុសញ្ញាទីក្រុងViennaស្តីពីទំនាក់ទំនងការទូតរវាងគ្នា៕ ប្រែសម្រួល៖ស៊ុនលី

To Top