បរទេស៖អជ្ញាធរសន្តិសុខរបស់ប្រទេសប៉ូឡូញកាលពីថ្ងៃចន្ទម្សិលមិញនេះបានឈានទៅដល់ការចាប់ឃាត់ខ្លួនមនុស្សទី១៥ដែលមានការជាប់ពាក់ព័ន្ធទៅនឹងបណ្តាញចារកម្មរបស់ប្រទេសរុស្សីមួយក្រុមធំ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាជនជាតិអ៊ុយក្រែនដែលបានចាប់ខ្លួនកាលពីខែមុននោះត្រូវបានប៉ូឡូញចោទប្រកាន់ថាបានទទួលយកលុយពីរដ្ឋាភិបាលទីក្រុងមូស្គូដើម្បីធ្វើការងារតាមដាននិងឃ្លាំមើលហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់សមាជិកអឺរ៉ុប។
របាយការណ៍នៃការចាប់ឃាត់ខ្លួនដែលត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសប៉ូឡូញលោក Mariusz Kaminski ប៉ុន្តែជាប្រតិបត្តិការដែលបានធ្វើឡើងតាំងតែពីថ្ងៃទី២១ខែមិថុនាមកម្ល៉េះ។
គួរឲ្យដឹងដែរថាជនជាតិអ៊ុយក្រែនដែលជាភ្នាក់ងាររុស្ស៊ីដែលសង្ស័យត្រូវបានចាប់ខ្លួនដោយទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង (ABW) និងសាខា Lublin នៃការិយាល័យរដ្ឋអាជ្ញាជាតិនោះបានធ្វើដំណើរមកដល់ប្រទេសប៉ូឡូញតាំងតែពីឆ្នាំ២០១៩ហើយភាគច្រើនគាត់បានធ្វើដំណើរទៅយកព័ត៌មានតាមទីតាំងសំខាន់ដូចជាមូលដ្ឋានយោធាផែសមុទ្រនិងទីតាំងសាធារណៈជាច្រើនផ្សេងទៀត៕
ប្រែសម្រួល៖ស៊ុនលី