វ៉ាស៊ីនតោន៖ គេហទំព័ររបស់គណៈកម្មការ បានបង្ហាញកាលពីថ្ងៃពុធថា អនុគណៈកម្មាធិការព្រឹទ្ធសភាសហរដ្ឋអាមេរិក នឹងបើកសវនាការមួយនៅសប្តាហ៍ក្រោយ ជាមួយអតីតមន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីពិភាក្សា អំពីគោលនយោបាយកូរ៉េខាងជើង។
សវនាការដែលមានចំណងជើងថា“ គោលនយោបាយរបស់កូរ៉េខាងជើង នៅមួយឆ្នាំបន្ទាប់ពីទីក្រុងហាណូយ” នឹងត្រូវធ្វើឡើង នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ដោយអនុគណៈកម្មាធិការ ទំនាក់ទំនងការបរទេសព្រឹទ្ធសភា ស្តីពីអាស៊ីបូព៌ាប៉ាស៊ីហ្វិក និងគោលនយោបាយសន្តិសុខ Cyber អន្តរជាតិ។
សាក្សីទាំងនោះគឺលោក Robert King ដែលបានបម្រើការជាបេសកជន ពិសេសខាងបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើង ចាប់ពីឆ្នាំ២០០៩-២០១៧ លោក Bruce Klingner អតីតអនុប្រធានផ្នែក CIA របស់កូរ៉េ; និងលោក Sue Mi Terry អតីតនាយកប្រចាំប្រទេសកូរ៉េ នៅក្រុមប្រឹក្សាសន្តិសុខជាតិ ក្រោមអតីតប្រធានាធិបតី George W. Bush និងលោកបារ៉ាក់ អូបាម៉ា៕ ដោយ៖ ឈូក បូរ៉ា