ព័ត៌មានអន្តរជាតិ

លោក Lavrov ៖ រុស្សីនឹងមិនបោះបង់ចោល គោលបំណងទាំងឡាយ ពីប្រតិបត្តិការពិសេស ដោយយោធានោះទេ

ប្រភព ៖ AFP

បរទេស ៖ លោករដ្ឋមន្ត្រី ការបរទេសរុស្សី Sergey Lavrov កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើង សាជាថ្មី ដោយពន្យល់ថា គោលបំណងទាំងឡាយ របស់ប្រទេសរុស្សី នៅក្នុងប្រទេសអ៊ុយក្រែន គឺមិនអាចចរចាបាននោះទេ ហើយរុស្សីនៅតែបន្តធ្វើការងារ តាមផែនការដែលធ្លាប់មានតាំង តែពីដំបូងនោះមកដដែល ។

យោងតាមការ ចេញផ្សាយរបស់ RT លោក Lavrov បានថ្លែងដូចនេះ នៅក្នុងកិច្ចប្រជុំជាប្រចាំមួយ រវាងរដ្ឋាភិបាល ជាមួយនឹងក្រុមហ៊ុនឯកជន និងអង្គការសង្គមស៊ិវិល ក្នុងនិងក្រៅស្រុក។

លោក Lavrov បានថ្លែងបែបនេះថា ពួកយើងមិនអាចនិងមិនបោះបង់ គោលបំណងទាំងឡាយ ដែលយើងធ្លាប់បានកំណត់ថា នឹងត្រូវតែទទួលបានចេញ ពីអំពីប្រតិបត្តិការ ពិសេសយោធា របស់យើងនៅក្នុប្រទេសអ៊ុយក្រែននោះឡើយ។

លោករដ្ឋមន្ត្រីការបរទេស រូបនេះ ក៏បានអះអាងដែរថា អស់រយៈពេលជាច្រើនឆ្នាំ មកហើយដែលរុស្សី ធ្លាប់បានព្រមានអំពីផែនការរៀបចំកម្លាំងយោធា ដោយផ្ទាល់នៅក្នុងប្រទេស អ៊ុយក្រែន ពីសំណាក់អង្គការណាតូ ដែលជាអ្វីរុស្សីហៅថា ជាការគម្រាមកំហែងដោយផ្ទាល់មក លើសន្តិសុខរបស់ខ្លួន និងនៅក្នុងតំបន់នោះ៕
ប្រែសម្រួល៖ស៊ុនលី

To Top