នយោបាយ

អ្នកសង្កេតការណ៍អន្តរជាតិ ធ្វើសន្និសីទសារព័ត៌មាន​ បង្ហាញលទ្ធផលសង្កេតការណ៍ ទូទៅជុំវិញបោះឆ្នោត

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការងារសង្កេតការណ៍បោះឆ្នោត​ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ អ្នកសង្កេតការណ៍អន្តរជាតិបានរៀបចំធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃការសង្កេតការណ៍ ទូទៅជុំវិញដំណើរការបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោត និងការសន្និដ្ឋានទូទៅ​ របស់ក្រុមអ្នកសង្កេតការណ៍ជាតិ​ និងអន្តរជាតិ។

គួរឲ្យដឹងថា វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសម្របសម្រួលការងារ អ្នកសង្កេតការណ៍ជាតិ ចំនួន៣៦០នាក់ អញ្ជើញមកពីអង្គការមិនមែនរដ្ឋាភិបាល​ និងសមាគមជាតិចំនួន៩០ (សម្រាប់ ២៥រាជធានី-ខេត្ត) និងអ្នកសង្កេតការណ៍ អន្តរជាតិចំនួន ៥៦នាក់ មកពី ៧ស្ថាប័ន (១០ប្រទេស) ដើម្បីចូលរួមសង្កេតការ ដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

To Top