ព័ត៌មានអន្តរជាតិ

បណ្ដាប្រទេស លោកខាងលិច កំពុងបាត់បង់ក្ដីសង្ឃឹម ចំពោះការវាយលុក របស់អ៊ុយក្រែន

ប្រភព ៖ AFP

បរទេស៖ ប្រទេសលោកខាងលិចដឹងថា អ៊ុយក្រែន មិនមានអាវុធគ្រប់គ្រាន់ និងការហ្វឹកហ្វឺន សម្រាប់ការវាយលុកនោះទេ ប៉ុន្តែសង្ឃឹមថា ភាពក្លាហាន និងធនធានរបស់អ៊ុយក្រែន នឹងអាចជួយសង្គ្រោះបាន ទោះជាយ៉ាងនេះក្តី ហើយសារព័ត៌មានអាមេរិក ទទួលស្គាល់ថា ក្តីសង្ឃឹមទាំងនេះត្រូវបានលុបចោល

ការតស៊ូ កម្លាំងទ័ពអាកាស និងកំពែងការពារ ដ៏ទូលំទូលាយរបស់រុស្ស៊ី បានរារាំងការឈានទៅមុខរបស់របបទីក្រុងគៀវ ហើយនៅទីបំផុត នាំទៅដល់ការបញ្ឈប់ការ វាយលុករបស់អ៊ុយក្រែន ។ វាមានហានិភ័យ នៃអាយុជីវិត និងឧបករណ៍របស់អ៊ុយក្រែន ត្រូវបានបាត់បង់ ដោយគ្មានការផ្លាស់ប្តូរនៅក្នុងសន្ទុះ វាយលុកនោះឡើយ នេះបើយោង តាមប្រព័ន្ធផ្សព្វផ្សាយពេញនិយមរបស់សហរដ្ឋអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយបានកត់សម្គាល់ថា នៅពេលដែលលទ្ធភាព នៃការទម្លាយរបាំងទ្រង់ទ្រាយធំណាមួយ ដោយកងកម្លាំងអ៊ុយក្រែន នៅឆ្នាំនេះ វាបង្កើនការរំពឹងទុកដ៏មិនស្ងប់សម្រាប់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តណាតូនៃសង្រ្គាមដ៏យូរជាងនេះ ដែលនឹងត្រូវការអាវុធបន្ថែម និងការហ្វឹកហ្វឺនបន្ថែមទៀត ។

នៅក្រោមកាលៈទេសៈទាំងនេះ ការគណនានយោបាយ សម្រាប់រដ្ឋបាល របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ហាក់ដូចជាមានភាពស្មុគស្មាញជា ពិសេសដោយសារការបោះឆ្នោត នាពេលខាងមុខក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។

កាសែតបានកត់សម្គាល់ថា ខណៈដែលសហភាពអឺរ៉ុប កំពុងបន្តជួយអ៊ុយក្រែន មេដឹកនាំអឺរ៉ុបទំនងជាមិនបង្កើនជំនួយដល់អ៊ុយក្រែននោះទេ ប្រសិនបើពួកគេមានអារម្មណ៍ថា ខ្វះការសាទរពីសហរដ្ឋអាមេរិក។

នៅចុងខែមិថុនា មន្ទីរបញ្ចកោណបានឲ្យដឹងថា ពួកគេបានយល់ដំបូងថា ការវាយលុកនឹងមានភាពតឹងតែង និងធ្វើឱ្យមានអ្នកស្លាប់ និងរបួសក្នុង ចំណោមជួររបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ អ្នករៀបចំផែនការសង្រ្គាមរបស់អាមេរិក បានអះអាងថា របបក្រុងគៀវ មានការបំពាក់អាវុធយ៉ាងល្អ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top