ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី បំពេញទស្សនកិច្ច គួរឲ្យភ្ញាក់ផ្អើលទៅកូរ៉េខាងជើង

រូបភាពពី៖​ AFP

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសរុស្សី Sergey Shoigu តាមផែនការនឹងត្រូវបំពេញទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើង នៅសប្តាហ៍នេះតបតាមការអញ្ជើញរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។

យោងតាមការចេញផ្សាយរបស់ RT និងសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្សី ដោយផ្ទាល់បានឲ្យដឹងដែរថាដំណើរទស្សនកិច្ចលើកនេះ គឺនឹងធ្វើឡើងក្នុងឳកាសដែលប្រទេសកូរ៉េខាងជើង នឹងរៀបចំកម្មវិធីខួប នៃការបញ្ចប់ទៅសង្គ្រាមនៅកូរ៉េ។

បើមិនមានអ្វីប្រួលប្រែទេនោះពេលវេលាដែលក្រុមគណប្រតិភូរុស្សី នឹងត្រូវធ្វើដំណើរកាន់ប្រទេសកូរ៉េខាងជើង នឹងធថ្វើឡើងចន្លោះពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែកក្កដានេះក្នុងព្រឹត្តិការណ៍ខួបលើកទី៧០ នៃការបញ្ចប់ទៅសង្គ្រាមនៅឧបទ្វីបកូរ៉េ។

សេចក្តីថ្លែងការណ៍ដដែលក៏បានបន្ថែមដែរថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងទំនាក់ទំនងយោធារុស្ស៊ី-កូរ៉េខាងជើង ឲ្យកាន់តែប្រសើរហើយនឹងក្លាយជាដំណាក់កាលដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕ ប្រែសម្រួល៖ស៊ុនលី

To Top