អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា ពីឡុត និងជាសហពីឡុតនៃយន្តហោះ ពន្លត់អគ្គីភ័យបានស្លាប់បាត់បង់ជីវិត ក្រោយពីយន្តហោះរបស់ពួកគេ បានធ្លាក់កាលពីថ្ងៃអង្គារ ខណៈកំពុងទប់ទល់នឹង ភ្លើងឆេះព្រៃនៅលើកោះ Evia របស់ប្រទេសក្រិច ។
យោងតាមសេចក្តីប្រកាសព័ត៌មាន តាមអ៊ីមែលបានឲ្យដឹងថា ជនរងគ្រោះ គឺជាមន្ត្រីកងទ័ពអាកាសក្រិច ២នាក់ដែលមានអាយុ២៧ និង៣៤ឆ្នាំ ហើយរយៈពេល៣ថ្ងៃនៃការកាន់ទុក្ខ នៅក្នុងកងកម្លាំងប្រដាប់អាវុធត្រូវបាន ប្រកាសនៅក្នុងការចងចាំរបស់ពួកគេ ។
គេឃើញមានវត្តមានរបស់លោក Katerina Sakellaropoulou ប្រធានាធិបតីក្រិច និងនាយករដ្ឋមន្ត្រី Kyriakos Mitsotakis បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងសហការីរបស់ពួកគេផងដែរ ។
លោក Sakellaropoulou បានថ្លែងថា “ការដឹងគុណរបស់យើង គឺធំធេង ហើយទុក្ខព្រួយរបស់យើងយ៉ាងជ្រាលជ្រៅ… ប្រទេសក្រិចកំពុងកាន់ទុក្ខជាមួយអ្នក” ។
លោកនាយករដ្ឋមន្រ្តីបានថ្លែងថា “ពួកគេបានលះបង់ជីវិតរបស់ពួកគេ ដើម្បីជួយសង្គ្រោះជីវិតផ្សេងទៀត … នៅក្នុងការចងចាំរបស់ពួកគេ យើងបន្តការងារជាមួយកងកម្លាំង ក្នុងការទប់ទល់នឹងការបំផ្លិចបំផ្លាញធម្មជាតិ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា