ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃនៅអេស្ប៉ាញ បង្ខំឲ្យពលរដ្ឋរាប់រយនាក់ជម្លៀសខ្លួនចេញ

រូបភាពពី៖​ XINHUA

ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ថា ពលរដ្ឋបានធ្វើការជម្លៀសខ្លួនចេញក្រោយពីមានភ្លើងឆេះព្រៃបានចាប់ផ្តើមឆេះនៅលើកោះ Gran Canaria កាលពីថ្ងៃចន្ទ ហើយភ្លើងនៅតែបន្តឆាបឆេះរហូតមកថ្ងៃពុធ ។

រដ្ឋាភិបាលនៅក្នុងតំបន់បានបញ្ជាក់ឲ្យដឹងថា ភ្លើងបានឆាបឆេះលើផ្ទៃដីប្រហែល២០០ហិកតា ខណៈដែលអ្នកពន្លត់អគ្គីភ័យប្រមាណ១០០នាក់មកពីក្រុមកោះ Gran Canaria ត្រូវបានចល័ត រួមជាមួយនឹងយន្តហោះ និងឧទ្ធម្ភាគចក្រចំនួន៩គ្រឿង ។

ឆ្មាំស៊ីវិលនៅក្នុងប្រទេសអេស្ប៉ាញ បានជម្លៀសអ្នកស្រុកចេញពីតំបន់ Pico de Nieves នៃដែនកោះនេះ ក៏មានប្រជាជនចំនួន២៤០នាក់នៅក្នុងក្រុង Cuevas Blancas ផងដែរ ។

គេបានដឹងថា ផ្លូវចំនួន៣ខ្សែនៅក្នុងតំបន់ក៏ត្រូវបានបិទធ្វើចរាចរណ៍ ។

ការឆាបឆេះនៅក្នុងសប្តាហ៍នេះ គឺជាភ្លើងឆេះព្រៃដ៏ធំទី២ដែលបង្កផលប៉ះពាល់ដល់កោះ Gran Canaria នាពេលថ្មីៗនេះ ដែលកើតឡើងតែ១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីភ្លើងឆេះព្រៃមួយផ្សេងទៀតបានឆាបឆេះលើផ្ទៃដី៣.៥០០ហិកតានៅលើកោះ La Palma ដែលស្ថិតនៅក្បែរនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top