ព័ត៌មានអន្តរជាតិ

លោក Manasseh Damukana Sogavare នាយករដ្ឋមន្ត្រី នៃប្រទេសប្រជុំកោះសាឡូម៉ូន លោកសម្តែងការកោតៗ សរសើរយ៉ាងខ្លាំង ចំពោះគំនិតផ្តួចផ្តើម ជាសកលចំនួន ៣ ក្នុងគោលបំណងពួតដៃគ្នា កសាងអនាគតរួម

នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Zou Yun ពិធិការិនីនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនសួរថា ពិភពលោក នាពេលបុច្ចប្បន្នកំពុង ប្រឈមមុខនឹងកត្តា មិនប្រាកដប្រជានិងបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់មានពីមុនមក ។ តើលោកសម្គាល់ឃើញថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលលើកឡើងដោយ លោកប្រធានរដ្ឋចិន Xi Jinping មានន័យអ្វីខ្លះ ?

លោក Manasseh Damukana Sogavare នាយករដ្ឋមន្ត្រី នៃប្រទេស ប្រជុំកោះសាឡូម៉ូន បានលើកឡើងថា ពេលថ្លែងអំពីគំនិត ផ្តួចផ្តើមអភិវឌ្ឍន៍សកល ប្រហែលដូចប្រសាសន៍ របស់លោកស្រី ដែលបានលើកឡើងថា ពិភពលោកបានឆ្លង កាត់បញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុនមក ។ យើងពិតជាត្រូវខិតខំប្រឹងប្រែង កែសម្រួលទិសដៅអភិវឌ្ឍន៍ ប្រទេសជាតិឱ្យវិលទៅរកភាព ប្រក្រតីឡើងវិញ ហើយយើងមិនអាចគិត ពិចារណាតែផលប្រយោជន៍ ផ្ទាល់ខ្លួនបានទេ ។ អ្វីដែលខ្ញុំចង់សំដៅលើគឺ ពិភពលោកទាំងមូល ។ ពីព្រោះថា ប្រសិនបើប្រទេសមហាអំណាចគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន នោះវានឹងបង្កជាវិសមភាព ហេតុនេះហើយ យើងក៏មិនអាចបំពេញ កាតព្វកិច្ចរបស់ខ្លួនក្នុងការធ្វើប្រតិបតិ្តការរួមនោះទេ នេះជាអ្វីដែលគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកលបាននិងកំពុងយកចិត្តទុកដាក់ ។

លោកស្រី Zou Yun បានថ្លែងថា អ្វីដែលអម្បាញ់មិញលោក បានលើកឡើងគឺមានន័យថា កសាងអនាគតរួម ។
លោក Manasseh Damukana Sogavare នាយករដ្ឋមន្ត្រី នៃប្រទេសប្រជុំកោះសាឡូម៉ូនបានថ្លែងថា បាទ គឺកសាងអនាគតរួម ។ នេះគឺជាភពផែនដីរួម ដែលមនុស្សជាតិ ទាំងមូលស្នាក់អាស្រ័យ ក៏ដូចជាពិភពលោករួម ដែលយើងទាំងអស់គ្នាស្នាក់អាស្រ័យ ។ ដូច្នេះ នេះជាគំនិតផ្ដួចផ្ដើមមួយដែលគួរឱ្យអ្នកផងកោតសរសើរ ។ គំនិតផ្តួចផ្តើមនេះគួរតែទទួលបានការយកចិត្តទុកដាក់និងការពិគ្រោះពិភាក្សាយ៉ាងហ្មត់ចត់ពីសំណាក់ពិភពលោក ហើយត្រូវដាក់បញ្ចូល ទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ។ ពេលថ្លែងអំពីគំនិត ផ្តួចផ្តើមសន្តិសុខ សកល ពិភពលោកនា ពេលបច្ចុប្បន្ន កំពុងមានភាពកាន់តែច្របូកច្របល់ ក្នុងបរិបទបែបនេះ ការលើកឡើង គំនិតផ្តួចផ្តើមនេះ គឺ ចំពេលវេលាណាស់ ។ គំនិតផ្តួចផ្តើមសន្តិសុខសកល គឺជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យមួយ ។ គំនិតផ្តួចផ្តើមនេះគិតពិចារណា ដល់កង្វល់របស់មនុស្សជាតិ ។ យើងសូមសម្តែងការកោតសរសើរ ចំពោះការងារនេះ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top