ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ មានមនុស្សចំនួន១១នាក់បាត់បង់ជីវិត នៅក្នុងហេតុការណ៍អគ្គីភ័យ កើតឡើងនៅក្នុងប្រទេសបារាំង

រូបភាពពី៖​ AFP

ប៉ារីស៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មានមនុស្សចំនួន១១នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់កាលពីថ្ងៃពុធបន្ទាប់ពីមានអគ្គីភ័យនៅមុន ថ្ងៃឈប់សម្រាកនៅផ្ទះសម្រាប់ជនពិការក្នុងក្រុង Wintzenheimស្ថិតនៅភាគឦសាននៃប្រទេសបារាំង ។

លោកស្រី Nathalie Kielwasser រដ្ឋអាជ្ញារង នៃទីក្រុង Colmar បានលើកឡើងថា ប្រជាជនទាំងអស់ដែលដេកនៅជាន់ផ្ទាល់ដីនៃអគារ២ជាន់បានរត់គេចខ្លួន ហើយនៅក្នុងចំណោមមនុស្ស៥នាក់ដែលរស់នៅជាន់ទី១ក៏បានរត់ចេញមកដោយសុវត្ថិភាពផងដែរ សរុបមានមនុស្សចំនួន១៧នាក់ត្រូវបានជម្លៀសខ្លួនចេញ ។
លោកស្រីបានលើកឡើងថា អគ្គីភ័យនេះ “អាចប្រហែលកើតឡើង” ជាការបង្កដោយអណ្តាតភ្លើងដែលបានឆេះបន្តិចម្តងៗ ហើយវាអាចប្រើពេលច្រើនម៉ោងនៅមុនពេលដែលសំណង់ឈើសុទ្ធនេះបានឆាបឆេះយ៉ាងសន្ធោសន្ធៅឡើង ។

គួរបញ្ជាក់ថា អគ្គីភ័យនេះបានឆាបឆេះនៅវេលាម៉ោង៦និង៣០នាទីព្រឹកម៉ោងក្នុងស្រុក ហើយត្រូវបានគ្រប់គ្រងស្ថានការណ៍បានភ្លាមៗផងដែរ ។

អគារនេះត្រូវបានគេបានដឹងថា សម្រាប់ទទួលក្រុមជនពិការដែលកំពុងមកទស្សនាពីទីក្រុង Nancy របស់ប្រទេសបារាំង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top