ព័ត៌មានអន្តរជាតិ

ប្រទេសថៃ បន្ធូរបន្ថយការស្នើសុំទិដ្ឋាការ ដើម្បីទាក់ទាញភ្ញៀវទេសចរ

រូបភាពពី៖​ XINHUA

បាងកក៖ មន្ត្រីរដ្ឋាភិបាលមួយរូបបានឲ្យដឹងថា ប្រទេសថៃ កំពុងបន្ធូរបន្ថយដំណើរការស្នើសុំទិដ្ឋាការរបស់ខ្លួនដោយកាត់បន្ថយពេលវេលាអនុម័ត និងត្រូវការឯកសារក្នុងការដេញថ្លៃ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនាកាន់តែច្រើន។

អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Ratchada Thanadirek បានឲ្យដឹងថា ក្រសួងការបរទេសបានសម្រួលការស្នើសុំទិដ្ឋាការទេសចរណ៍ ដោយកាត់បន្ថយចំនួនឯកសារគាំទ្រ និងពេលវេលាដំណើរការមកត្រឹម ៧ថ្ងៃ។

លោក Ratchada បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្ញៀវទេសចរបរទេសចូលមកក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងដូចការរំពឹងទុក សូម្បីតែក្នុងអំឡុងពេលបិទរដូវក៏ដោយ ដោយសារតែរដ្ឋាភិបាលថៃ យកចិត្តទុកដាក់ ចំពោះការសម្របសម្រួលភ្ញៀវទេសចរ និងសកម្មភាពផ្សព្វផ្សាយ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា កាលពីសប្តាហ៍មុន ភ្ញៀវទេសចរចំនួន ៩៥,៥៨១នាក់បានមកពីប្រទេសចិន បន្ទាប់មកអ្នកមកពីប្រទេសម៉ាឡេស៊ី កូរ៉េខាងត្បូង ឥណ្ឌា និងវៀតណាម។

ប្រទេសថៃ បានស្វាគមន៍ការមកដល់របស់ភ្ញៀវទេសចរចំនួន ១៥,៨៩លាននាក់ពីខែមករាដល់ដើមខែសីហា ដោយទទួលបានប្រាក់ចំណូលជាង ៦៦៣ ពាន់លានបាត (ប្រហែល ១៨,៩២ពាន់លានដុល្លារអាមេរិក) ជាចំណូលពីភ្ញៀវបរទេស នេះបើយោងតាមក្រសួងទេសចរណ៍ និងកីឡា។

យោងតាមក្រសួងបានឱ្យដឹងថា ព្រះរាជាណាចក្រកំពុងឈានទៅរកគោលដៅទេសចរណ៍បរទេសពេញមួយឆ្នាំចំនួន ២៥លាននាក់ ធៀបនឹង ១១,១៥លាននាក់ក្នុងឆ្នាំ២០២២៕ ប្រែសម្រួល ឈូក បូរ៉ា

To Top