ព័ត៌មានអន្តរជាតិ

ចិន រាយការណ៍ថា មានអ្នកស្លាប់ថ្មីទៀត ដោយសារវីរុសកូរ៉ូណា ចំនួន១៥០នាក់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ដោយសារវីរុសថ្មី កូរ៉ូណា នៅក្នុងប្រទេសចិន បានកើនឡើងដល់២.៥៩២នាក់ គិតត្រឹមថ្ងៃចន្ទ នេះ ក្រោយពីគណៈកម្មាធិការសុខាភិបាលជាតិ បានរាយការណ៍មកថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន១៥០នាក់ អ្នកស្លាប់ទាំងអស់ គឺមានម្នាក់រស់នៅខេត្ត ហឺប៉ី ។

ចំនួននៃអ្នកស្លាប់គិតត្រឹមថ្ងៃចន្ទ បានកើនឡើងពី៩៧នាក់ ដែលបានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃអាទិត្យ ។ គណៈកម្មាធិការក៏បានបញ្ជាក់ថា សរុបមាន៤០៩ករណីថ្មីនៅក្នុងប្រទេសចិន ករណីទាំងអស់មានចំនួន១១ នៅក្នុងខេត្តហឺប៉ី ។ ឥឡូវនេះ នៅចិនដីគោកសរុប មានចំនួន៧៧.១៥០ករណី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top