ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា ទូក​ផលិត​ល្បឿនលឿងន ដោយ​អាមេរិក​ ៤​គ្រឿង​ជាមួយ​កងទ័ព​អ៊ុយក្រែន ​ជាច្រើននាក់ ត្រូវ​បាន​បាញ់កម្ទេច​នៅ​សមុទ្រ​ខ្មៅ

រូបភាពពី៖​ AFP

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ទូកវាយលុកល្បឿនលឿនចំនួន ៤គ្រឿងដែលផលិតដោយសហរដ្ឋអាមេរិក Willard Sea Force ជាមួយនឹងកងទ័ពចុះចតរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានបំផ្លាញនៅក្នុងសមុទ្រខ្មៅក្នុងរយៈពេលត្រឹមមួយយប់។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា “នៅថ្ងៃទី ០៤ ខែកញ្ញាឆ្នាំ២០២៣ យន្តហោះនៃអាកាសចរណ៍កងទ័ពជើងទឹកនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី បានបំផ្លាញទូកយោធាល្បឿនលឿនដែលផលិតដោយសហរដ្ឋអាមេរិកចំនួន ៤គ្រឿង ជាមួយនឹងក្រុម amphibious នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅភាគពាយ័ព្យនៃសមុទ្រខ្មៅ ខណៈពេលដែលពួកគេកំពុងធ្វើដំណើរឆ្ពោះទៅ Cape Tarkhankut នៅលើឆ្នេរនៃដែនសមុទ្រគ្រីមៀ”។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Sputnik បានឲ្យដឹងថា កាលពីសប្តាហ៍មុន កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីបានបំផ្លាញទូកចំនួន ៤គ្រឿង ដែលដឹកក្រុមចុះចតអ៊ុយក្រែនចំនួន ៥០នាក់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top