ព័ត៌មានអន្តរជាតិ

២២ឆ្នាំ ថ្ងៃវាយប្រហារជាភេរវកម្ម មកលើអគារភ្លោះ Twin Towers នៅ News York សហរដ្ឋអាមេរិក ១១ កញ្ញា ២០០១!

គោលដៅចម្បង និងសំខាន់របស់ពួកភេរវករ គឺការវាយប្រហារមកលើ ទីកន្លែងដែលសំខាន់ មានមនុស្សលោកយកចិត្តទុកដាក់ជាងគេ ជាកន្លែងនិមិត្តរូបឱ្យសេចក្ដីមានបាន មនុស្សច្រើនកុះករ!។

ទើបនេះ គឺជាមូលហេតុទីមួយ ក្នុងអាទិភាពដែលពួកភេរវកម្មអ៊ីស្លាមនិយមជ្រុលបានជ្រើសរើសយកអគារភ្លោះ Twin Towers ដែលជាអគារពាណិជ្ជកម្មនៅNew York បានក្លាយទៅជាគោលដៅសំខាន់ទីមួយសម្រាប់ការវាយប្រហារជាភេរវកម្មអន្តរជាតិ នៅថ្ងៃទី ១១ កញ្ញា ពីព្រោះអគារភ្លោះ Twin Towers នេះ គឺជាបេះដូងរបស់អាមេរិក ជានិមិត្តរូបឱ្យសេចក្ដីមានបាន ភាពសំបូររុងរឿង និងភាពខ្លាំងក្លាដ៏មហិមារបស់សហរដ្ឋអាមេរិក ឈរយ៉ាងសង្ហារ និងងរឹងមាំនៅចំកណ្ដាលទីក្រុង New York City ! ដោយអគារភ្លោះ Twin Towers នេះ គឺជាអំនួតមោទកភាពក្នុងវិស័យឧស្សាហនគរូបនីយកម្ម របស់សហរដ្ឋអាមេរិក ប្រចាំសតវត្សរ៍ដោយអគារមួយនេះខ្ពស់ជាងគេ មានទ្រង់ទ្រាយធំ និងប្រកបទៅដោយភាពទំនើបជាងគេ ដែនក្នុងពិភពពាណិជ្ជករ អ្នករកស៊ី សេដ្ឋីលើពិភពលោក គ្មាននរណាម្នាក់ដែលមិនបានស្គាល់ Twin Towersនោះឡើយ!។ ពិសេសជាងនេះទៅទៀត នៅខាងក្រោម គឺជាតំបន់ Wall Street ដែលពិភពលោកបានស្គាល់ថាជាតំបន់ននៃមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកនៅNew Yorkគឺជាកន្លែងដែលបានស្តុកទុកទ្រព្យសម្បត្តិ ដ៏មហាសាលរបស់ពិភពលោកនៅទីនេះ! ហើយក៏ជាទីកន្លែងដែលបានគ្រប់គ្រងបញ្ជា ដឹកនាំ សេដ្ឋកិច្ច ពាណិជ្ជកម្មររបស់ពិភពលោកទៀតផង! ដែលអ្នកនយោបាយយុទ្ធសាស្រ្តខ្លះបានហៅតំបន់នេះថា ជាកន្លែងខួរក្បាលដឹកនាំនូវរាល់បញ្ហាលើពិភពលោក ទាំងការធ្វើឱ្យមានសង្រ្គាម ទាំងការធ្វើឱ្យមានសន្តិភាព ទាំងការធ្វើឱ្យមានវិបត្តិ ទាំងការធ្វើឱ្យមានជំងឺរាតត្បាតពិភពលោក Covid-19នេះទៀតផង។

ថ្ងៃវាយប្រហារភេរវកម្ម ១១ កញ្ញា មានជោគវាសនាផ្សារភ្ជាប់ទៅនឹងលេខ ១១ ឬ ១១អក្សរ!

ថ្ងៃដែលប្រទេសអាមេរិកត្រូវវាយប្រហារដោយអំពើភេរវកម្មដោយក្រុមពួកអ៊ីស្លាមនិយមជ្រុល គឺចំថ្ងៃទី១១/9៖ 9 +11= 11 , ថ្ងៃទី 11/9 គឺជាថ្ងៃទី254 របស់ឆ្នាំ2001៖ 2+5+4=11 ; 119 គឺជា Area Code របស់ប្រទេសIRAK/ IRAN ៖ 1+1+9=11 ; អគារភ្លោះពីរនេះ បើមើលពីចម្ងាយដូចលេខ១១ ;យន្តហោះជើងទីមួយដែលហោះបុកអគារពាណិជ្ជកម្មពិភពលោកនៅបុរី New York នោះ គឺជាជើងហោះហើរលេខ១១; New York គឺជារដ្ឋទី១១ ដែលបានសម្រេចចូលរួមទៅក្នុងសហព័ន្ធរបស់អាមេរិក ; ឈ្មោះរបស់ទីក្រុង New York (New York City )រួមមាន១១អក្សរ ; ឈ្មោះហៅ មន្ទីរបញ្ចកោណ (The Pentagon) រួមមាន ១១អក្សរ; មានមនុស្សទាំងអស់៩២នាក់ ដែលមានមុខនៅលើជើងហោះហើរលេខ១១នេះ ៖9+2=11 ; ហើយក៏មានមនុស្សទាំងអស់៦១នាក់ដែលមានមុខនៅលើយន្តហោះក្នុងជើងហោះហើរទី៧៧ ៖6+5=11 ; ឈ្មោះ Ramzi Yousef ដែលជាអ្នកត្រូវបានចោទប្រកាន់ថា ជាអ្នកMastermind ជាម្ចាស់គំនិត ក្នុងការដាក់ផែនការក្នុងការវាយប្រហារមកលើអគារភ្លោះនេះនៅឆ្នាំ ១៩៩៣ ដោយជននេះមានឈ្មោះ១១អក្សរ Ramzi Yousef ; ឈ្មោះប្រទេសAfghanistan មាន១១អក្សរ ; សោកនាដកម្មវាយចំអគារជាន់ទី១០១ ; នាវាផ្ទុកយន្តហោះរបស់អាមេរិកដែលបានវិលមកកាន់តំបន់Persique ក្រោយពីមានឧបទ្ទវហេតុក្នុងការវាយប្រហារជាភេរវកម្មមកលើអគារភ្លោះ Twin Towers ថ្ងៃទី11/9នោះ គឺជានាវាផ្ទុកយន្តហោះ USS Cari Vins ដែលឈ្មោះនាវាមួយនេះក៏មាន១១អក្សរ ; មេភេរវករក្នុងការវាយប្រហារថ្ងៃទី11/9 គឺ Osama B.laden ដោយឈ្មោះនេះមាន១១អក្សរ ; អគារភ្លោះTwin Towers មួយនេះមាន១១០ជាន់ ៖1+1+0=11 ; ប្រមុខដឹកនាំរបស់ចលនាអ៊ីស្លាមនិយមជ្រុលនេះ ដែលជាអាចារ្យសាសនាអ៊ីស្លាម “Mola”មានឈ្មោះថា Mohamad RmaR ដែលឈ្មោះមួយនេះក៏មាន១១អក្សរ ; ជើងយន្តហោះ United Airlines 93 ដែលបានធ្លាក់នៅ Pennslvania ដែលតំបន់ធ្លាក់នេះមាន១១អក្សរ ; មន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែលបានអះអាងយ៉ាងខ្លាំងក្លាអំពីការវាយប្រហារជាភេរវកម្មថ្ងៃទី 11/9 នេះមានទាក់ទងដល់មនុស្សជាច្រើន និងអង្គការភេរវកម្មនោះ គឺលោក Colin Powell ដោយឈ្មោះរបស់លោកមាន ១១អក្សរ ; មេភេរវកម្ម Osama B.laden កើតជានិងធំឡើងនៅក្នុងប្រទេសSaudi Arabia ដែលឈ្មោះប្រទេសមួយនេះក៏មាន១១អក្សរ ; អង្គការភេរវកម្ម Al Qaeda បានដាក់គ្រាប់មីនបំផ្ទុះបំផ្លាញ ស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ Dar Es Salaam ក្នុងប្រទេសTanzania ដែលរដ្ឋធានីមួយនេះក៏មាន១១អក្សរ; ដោយឡែកនៅក្នុងភាសាអង់គ្លេស September 11 ក៏មាន១១ អក្សរ ; ពិសេសជាងនេះ ៩១១ គឺជាលេខពិសេសសម្រាប់ Medical emergencies system ហើយក្រោយពីមានករណីវាយប្រហារមកលើ Twin Towers នាថ្ងៃ September 11 ; 2001 មានទូរសព្ទរាប់លានបានហៅចូលលេខ៩១១!។

ស្រាវជ្រាវដោយ ហើស សិរីធន់

To Top