ព័ត៌មានជាតិ

យុវជនជាង៣០០នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសការងារ​ ក្នុងវេទិកាការងាររបស់ NEA

ភ្នំពេញ​​​៖ វេទិកាការងារ ដែលសហការរៀបចំដោយ NEA និង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ដោយរលូន ដោយមានយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ ជាង៣០០ នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសការងារជាមួយតំណាង​ក្រុមហ៊ុនទាំង ៧។ ជាលទ្ធផល យុវជនចំនួន ២០៧ នាក់ បានសម្ភាសការងារជាប់ ក្នុងនោះមានអ្នកជាប់ជាស្ថាពរមានចំនួន ៣០ នាក់ ខណៈអ្នកសម្ភាសជាប់បឋមមានចំនួន ១៨៧ នាក់។

កញ្ញា ពុន ការ សិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនាញពន្ឋដារ ឆ្នាំទី២ ដែលបានសម្ភាសជាប់ជាស្ថាពរ នៅក្រុមហ៊ុន AEON(Cambodia) Co,.Ltd បាននិយាយថា៖ “នាងខ្ញុំទទួលបានការងារ​ធ្វើហើយ។ អរគុណ NEA និង ក្រសួងការងារដែលបានផ្ដល់ឱកាស​ការងារដល់ខ្ញុំ។ កម្មវិធីវេទិកាការងាររបស់ NEA ពិតជាផ្ដល់ភាពងាយស្រួល​ដល់ យុវជនក្នុងការដាក់​ពាក្យរកការងារធ្វើមែនសូមបងប្អូន អញ្ជើញមក NEA ដើម្បីរកការងារ និងប្រឹក្សាយោបល់អំពីអាជីពការងារ»។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារ​ក្នុងថ្ងៃនេះ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួម​ក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយ​ឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការ​ត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

សូមជម្រាបថាក្រុមហ៊ុនធំៗទាំង៧ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន JACCS, ធនាគារឯកទេស AEON,ក្រុមហ៊ុន ONLINE, ក្រុមហ៊ុន MEKONGNET, ផ្សារទំនើប AEON MALL, ម៉ាស្ទើស៊ុគីស៊ុប និង ក្រុមហ៊ុន GATHER GROUNDS COFFEE AND EACTERY ។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

To Top