ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថា រុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់ខ្លួនមិនត្រូវបានបណ្តេញចេញពីភូមិ Andriivka ដែលជាភូមិមួយនៅជិតទីប្រជុំជនដ៏សំខាន់ នៃ Bakhmut រយៈពេលមួយថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានអះអាងថា ខ្លួនបាន “រំដោះ” បានទីតាំង និងធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរលើកងទ័ពសត្រូវ ។
ភូមិ Andriivka ស្ថិតនៅចម្ងាយប្រហែល១៤គីឡូម៉ែត្រ ភាគខាងត្បូងនៃក្រុង Bakhmut ក្នុងតំបន់ Donetsk ជាកន្លែងដែលទីក្រុង គៀវ បាននឹងកំពុងបណ្តេញសតម្រូវប្រឆាំងនឹងកងកម្លាំងរបស់ក្រុងម៉ូស្គូចាប់តាំងពីខែមិថុនា ។
អគ្គសេនាធិការរបស់អ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ភូមិនោះបានត្រឡប់មកវិញស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសអ៊ុយក្រែន ។
ប៉ុន្តែនៅក្នុងព្រឹត្តិបត្រប្រចាំថ្ងៃរបស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា “នៅក្នុងតំបន់ Donetsk សត្រូវ … នៅតែបន្តធ្វើការវាយលុក … ដោយព្យាយាមឥតប្រយោជន៍ដើម្បីបណ្តេញកងទ័ពរុស្ស៊ីនៅក្នុងភូមិ Andriivka និង Klishchiivka” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា