បរទេស៖ លោក Thierry Breton ស្នងការសហភាពអឺរ៉ុប សម្រាប់ទីផ្សារផ្ទៃក្នុង កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថា វិបត្តិការធ្វើចំណាកស្រុក របស់សហភាពអឺរ៉ុប គឺជាបញ្ហាប្រឈមមួយ ដែលមិនគួរត្រូវបានដោះស្រាយ ដោយប្រទេស ឬតំបន់អឺរ៉ុបតែមួយនោះទេ ប៉ុន្តែដោយប្លុកទាំងមូល ខណៈដែលវាដោះស្រាយជាមួយ អ្នកស្វែងរកសិទ្ធិជ្រកកោន រាប់លាននាក់ ជាពិសេសមកពីប្រទេសអ៊ុយក្រែន ។
យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់មន្ត្រី កំពូលអឺរ៉ុបរូបនេះត្រូវបានធ្វើឡើង នៅជាមួយនឹងប៉ុស្តិ៍វិទ្យ Sun ដោយក្នុង នោះលោកបានបញ្ជាក់ទៀតថា ការធ្វើចំណាកស្រុកដែលថ្មីៗនេះមានការកើនឡើង ជាពិសេសនៅក្នុង ប្រទេសអ៊ីតាលី បានជះផលប៉ះពាល់ដល់យើងទាំងអស់គ្នា រួមទាំងប្រទេសភាគខាងត្បូង និងភាគខាងកើត។
លើសពីនេះ លោកក៏បាន មានប្រសាសន៍ដែរថា៖ សរុបមកយើងបានស្វាគមន៍ ជនភៀសខ្លួនអ៊ុយក្រែនជិត 10 លាននាក់ ហើយ សាធារណរដ្ឋឆេកគឺ ជាប្រទេសដែលមានភាពលេចធ្លោ ទាក់ទងនឹងចំនួនប្រជាជនអ៊ុយក្រែន ដែលខ្លួនបានទទួល។
រំលឹកឡើងវិញតាំងតែពីដើមខែមីនា ឆ្នាំ២០២២ មិនយូរប៉ុន្មានបន្ទាប់ ពីការចាប់ផ្តើម នៃជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ សហភាពអឺរ៉ុប ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនបាន អំពាវនាវ ឱ្យមានការណែនាំអំពីការការពារ បណ្តោះអាសន្ន ដែលអាចប្រើបានតែក្នុងកាលៈទេសៈពិសេស ដើម្បីដោះស្រាយជាមួយនឹង លំហូរជនភៀសខ្លួនយ៉ាងច្រើន ៕
ប្រែសម្រួល៖ស៊ុនលី