ព័ត៌មានអន្តរជាតិ

យន្ដហោះចម្បាំងធុន SU-34 របស់រុស្ស៊ី ជួបគ្រោះថ្នាក់ក្នុងអំឡុង ពេលហ្វឹកហាត់ ដោយសារបញ្ហាបច្ចេកទេស

ប្រភព៖ AFP

ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីបានរាយការណ៍ថា យន្តហោះចម្បាំងរុស្ស៊ីធុន Su-34 បានធ្លាក់នៅតំបន់ Voronezh របស់ប្រទេសកាលពីថ្ងៃពុធ ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់តាមកាលវិភាគ។

យន្តហោះបានធ្លាក់នៅម៉ោងប្រហែល ១០ ព្រឹក ម៉ោងក្នុងស្រុកម្សិលមិញនេះ បើតាមរបាយការណ៍បានឲ្យដឹងថា សមាជិកនាវិកពីរនាក់នៅលើយន្តហោះត្រូវបានគេចចេញដោយសុវត្ថិភាព។

យន្តហោះ​នេះ​បាន​ធ្លាក់​នៅ​ឆ្ងាយ​ពី​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ ហើយ​គ្មាន​ការ​បំផ្លិចបំផ្លាញ​នៅ​លើ​ដី​នោះ​ទេ ដោយយន្តហោះ​នោះ​មិន​បាន​ផ្ទុក​គ្រាប់​រំសេវ​នោះទេ។ របាយការណ៍​បាន​ឲ្យ​ដឹង​ថា មូលហេតុ​បឋម​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​អាច​មក​ពី​បញ្ហា​បច្ចេកទេស៕
ប្រែសម្រួល ឈូក បូរ៉ា

To Top