ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ កំពុងពិភាក្សាជាមួយតួកគី ដើម្បីជំរុញបង្កើន ជំនួយស៊ីរី ស្របពេលមាន ប្រតិបត្តិការវាយលុក

បរទេស ៖ អង្គការសហប្រជាជាតិ កំពុងតែពិភាក្សាគ្នា ជាមួយប្រទេសតួកគី ដើម្បីជំរុញបង្កើន លំហូជំនួយឆ្លងព្រំដែន ចូលទៅក្នុងប្រទេសស៊ីរីភាគពាយព្យ និងអនុញ្ញាត ឲ្យមានការជម្លៀសមនុស្សទាំងនោះ ដែលកំពុងត្រូវការជំនួយ ផ្នែកសុខាភិបាលបន្ទាន់ ស្របពេលការ វាយប្រហារកាន់តែខិតចូលមកជិត។

លោក ជាមន្ត្រីសម្របសម្រួលជំនួយ មនុស្សធម៌ ក្នុងតំបន់រងរបស់អង្គការ សហប្រជាជាតិសម្រាប់វិបត្តិស៊ីរី បានមានប្រសាសន៍ថា ការប្រយុទ្ធគ្នានោះ ក្នុងពេលបច្ចុប្បន្ននេះ ការប្រយុទ្ធគ្នាកំពុងតែខិតចូលមកប្រកបដោយគ្រោះថ្នាក់ជិតតំបន់ ដែលមានមនុស្ស ជាងមួយលាននាក់ កំពុងតែរស់នៅក្នុងជំរុំតង់ និងជម្រកបណ្ដោះអាសន្ន។

គួរបញ្ជាក់ថា មានមនុស្សជាង៣លាននាក់ កំពុងតែជាប់នៅក្នុងប្រទេសស៊ីរីភាគពាយព្យ នៅចន្លោះព្រំដែនតួកគី និងកងកម្លាំងប្រយុទ្ធរបស់រដ្ឋាភិបាលស៊ីរី ដែលកំពុងតែព្យាយាម វាយដណ្ដើមកាន់កាប់ខេត្ត Idlib ជាតំបន់ឈរជើងចុងក្រោយ របស់ពួកឧទ្ទាម៕
ប្រែសម្រួល៖ប៉ាង កុង

To Top