បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោក Aleksey Arestovich អតីតទីប្រឹក្សាប្រធានាធិបតី Vladimir Zelensky បានលើកឡើងថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អាចបន្តរហូតដល់ ជាងមួយទសវត្សរ៍ទៀត ដោយព្យាករណ៍ដែរថា អ្នកជិតខាងទាំងពីរ ទំនងជាមិនអាចដោះស្រាយការ ខ្វែងគំនិតរបស់ពួកគេ ក្នុងពេលដ៏ខ្លីខាងមុខនេះទេ ។
លោក Arestovich បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃទី១៧ខែកញ្ញា ដែលផ្សាយនៅលើប៉ុស្តិ៍ YouTube របស់គាត់។លោកបានបន្តថា ៖ ជម្លោះនឹងអាចអូសបន្លាយ រហូតដល់ឆ្នាំ២០៣៥ នោះប្រាកដណាស់ ហើយប្រទេសរុស្ស៊ីកំពុង ស្វែងរកទម្រង់ថ្មីនៃចក្រភព ដែលនឹងមិនកើតឡើង ដោយគ្មានអ៊ុយក្រែនទេ ។
បន្ទាប់មកអតីតជំនួយការ ប្រធានាធិបតីរូបនេះ បានធ្វើការព្យាករណ៍ របស់គាត់ ដោយនិយាយថា ដំណាក់កាលធ្ងន់ធ្ងរ នៃការប្រឈមមុខនឹង បន្តរហូតដល់ឆ្នាំ២០៣៥នេះ ទោះជាយ៉ាងណា ថា ការប្រឈមមុខដាក់គ្នានឹងមិនធ្វើឡើង ដោយយោធាទាំងស្រុងនោះទេ។
ក្នុងនោះលោកគូសបញ្ជាក់ថា ភាគីទាំងពីរអាចឈាន ដល់បទឈប់បាញ់ ឬបញ្ចប់អរិភាពទាំងអស់គ្នា ប៉ុន្តែជម្លោះនឹងបន្ត លើផ្នែកការទូត ចារកម្ម សេដ្ឋកិច្ច និងព័ត៌មាន ៕
ប្រែសម្រួល៖ស៊ុនលី