កំពង់ចាម ៖ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការការពារសន្តិសុខជាតិ និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានដឹកនាំក្រុមការងារចុះត្រួតពិន្យទីតាំង និងប្រជុំរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រមុខថ្នាក់ដឹកនាំ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
បើតាមមន្ត្រីរដ្ឋបាល សាលាខេត្តកំពង់ចាម បានឲ្យដឹងថា ពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៣ នៅចំណុចក្បែរភោជនីយដ្ឋាន យៀកថៃ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានកម្មករ-កម្មការនីចូលរួមប្រមាណជិត ១ម៉ឺន ២ ពាន់នាក់ ៕
By. Kizona