ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីថៃ បានលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ ជំរុញប្រែក្លាយតំបន់ព្រំដែន ឲ្យទៅជាព្រំដែន សន្តិភាពយូរអង្វែង និងការអភិវឌ្ឍ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី២៨ កញ្ញា បានឲ្យដឹងថា “ក្នុងជំនួបទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរ បានលើកទឹកចិត្ត អាជ្ញាធរពាក់ព័ន្ធ ធ្វើកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព នៅតាមតំបន់ព្រំដែន សំដៅប្រែក្លាយតំបន់នេះ ទៅជាព្រំដែននៃសន្តិភាពយូរអង្វែង និងការអភិវឌ្ឍ”។
គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រថៃ បាន បំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹង បន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេស ទាំងពីរ ក្រោមស្មារតី “ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព” ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
