អត្ថបទ

អូហូ៎…! ចំណេញកប់ក្តោងម៉ង…! កម្មវិធី “8K ប្រូម៉ូសិន ” សម្រាប់រាល់ការទិញ Samsung Galaxy S20+ ឬ Galaxy S20 Ultra!! ថតវីដេអូ 8K មើលទូរទស្សន៏ 8K …!!!

(ភ្នំពេញ) ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០៖ ទទួលស្គាល់ និងឱ្យកំពូលមេដាយដល់ Samsung Galaxy S20+ និង Galaxy S20 Ultra ថាជាស្តេចកំពូល ស្មាតហ្វូន ក្នុងលោកគ្មានគូប្រៀបប្រចាំឆ្នាំ ២០២០ ពិតមែន! ឥឡូវនេះក្រុមហ៊ុន សាមសុង បានផ្តល់ជូន នូវភាព រំភើបរីករាយ ដ៏អស្ចារ្យជាមួយ នឹងកម្មវិធី “8K ប្រូម៉ូសិន”!

សម្រាប់អតិថិជនដែលបាន Pre-order រួច ឬមិនទាន់ Pre-order កំពូលស្មាតហ្វូន Samsung Galaxy S20+ ឬ Galaxy S20 Ultra អាចទទួលយកកញ្ចប់នេះ បានជាមួយនឹងការផ្តល់ជូនដ៏អស្ចារ្យ ដែលពុំធ្លាប់មាន!

អតិថិជនដែលបានទិញ Galaxy S20+ | S20 ជាមួយនឹងប្រូម៉ូសិននេះ នឹងអាចទិញទូរទស្សន៍ QLED 8K 65 អ៊ីញ ម៉ូឌែល QA65Q900RBKXXT ហើយទទួលបានការបញ្ចុះតម្លៃ ដល់ទៅ 50% នៃតម្លៃទូរទស្សន៍។

រកឯណាបានលោកព្រះ…! រួសរាន់ឡើង…! កម្មវិធីប្រូម៉ូសិនមហាយក្សនេះ គឺអត់ដែលមានទេ! លើកទី ១ ហើយ…ដូច្នេះសូមកុំឱ្យឱកាសមាស នេះកន្លងផុត ឱ្យសោះណា៎!! បានទាំងទូរស័ព្ទដែលថតវីដេអូ 8K និងបានទាំងភាពរីករាយក្នុងការ ទស្សនាលើអេក្រង់ទូរទស្សន៍ 8K ទំហំ 65 អ៊ីញ យ៉ាងត្រជាក់ភ្នែកថែមទៀតផង! ជីវិតគឺពិតជាមានន័យ និងស៊ីវីល័យខ្លាំងណាស់…!
បញ្ជាក់៖

1- ការកម្ម៉ង់ចាប់ពីថ្ងៃទី 27 កុម្ភៈ 2020 នេះតទៅ រហូតដល់ ទូរទស្សន៍អស់ពីស្តុក
2- រាល់ការកម្ម៉ង់ កញ្ចប់តម្លៃនេះ អតិថិជនត្រូវធ្វើការ កក់លុយចំនួន $200 នៅហាងដែលខ្លួនបានជាវ (លុយកក់ពុំអាចដកវិញបាន)។
3- ម្ចាស់ហាងត្រូវទំនាក់ទំនងមក ខាងសាមសុងតាមរយលេខ 061 – 666 – 526 ដើម្បីបញ្ជាក់ការកម្ម៉ង់។
4- ក្រុមហ៊ុន សាមសុង នឹងដឹកជញ្ជូន ទូរទស្សន៍ ដល់ផ្ទះអតិថិជន ដោយមិនគិតថ្លៃ ។
5- តម្លៃសេវាកម្មក្នុងការដំឡើង និងបរិក្ខារបន្ថែម ជាបន្ទុករបស់អតិថិជន។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ និងទស្សនាផលិតផល ដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅ ជិតលោក អ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !

To Top