ព័ត៌មានអន្តរជាតិ

ទំនាក់ទំនងកាណាដា-ឥណ្ឌា ឈានដល់កម្រិតទាប​បំផុត ជុំវិញការសម្លាប់មេដឹកនាំ Sikh

រូបភាពពី៖​ AFP

អូតាវ៉ា៖ ទំនាក់ទំនងកាណាដា-ឥណ្ឌា បានធ្លាក់ដល់កម្រិតទាបបំផុតថ្មីមួយ ខណៈដែលប្រទេសទាំងពីរបានផ្លាស់ប្តូរការចោទប្រកាន់ និងបានចូលរួមក្នុងការបណ្តេញការទូត tit-for-tat ជុំវិញការធ្វើឃាតមេដឹកនាំ Sikh ដ៏លេចធ្លោរបស់ប្រទេសកាណាដាលោក Hardeep Singh Nijjar នៅលើទឹកដីកាណាដា កាលពី ៤ខែមុន។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានឲ្យដឹងថា មាន “អាកាសធាតុនៃអំពើហិង្សា​ និង ​បរិយាកាសនៃការបំភិតបំភ័យ” ប្រឆាំងនឹងអ្នកការទូតឥណ្ឌា នៅក្នុងប្រទេសកាណាដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Jaishankar បានឲ្យដឹងកាលពីល្ងាចថ្ងៃសុក្រក្នុងទីក្រុងវ៉ាស៊ីនតោនថា “ដោយសារតែមានសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីធ្វើការគំរាមកំហែង និងបំភិតបំភ័យអ្នកការទូត ខ្ញុំគិតថាមិនអាចទទួលយកបាននោះទេ” ។

កាលពីដើមខែកញ្ញា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានធ្វើសេចក្តីថ្លែងការណ៍ផ្ទុះមួយនៅក្នុងសភាថា រដ្ឋាភិបាលរបស់លោក កំពុងបន្ត “ការចោទប្រកាន់គួរឱ្យទុកចិត្ត” ពីចារកម្មកាណាដា ប្រឆាំងនឹងទីក្រុងញូវដេលី សម្រាប់ការដើរតួនាទីក្នុងការធ្វើឃាតលោក Nijjar ។

មេដឹកនាំ Sikh កាណាដា ធ្លាប់ជាអ្នកតស៊ូមតិដ៏លេចធ្លោនៃចលនា Khalistan ដែលស្វែងរកការបង្កើតស្រុកកំណើតដាច់ដោយឡែក សម្រាប់សហគមន៍ Sikh ក្នុងតំបន់ Punjab ភាគពាយ័ព្យនៃប្រទេសឥណ្ឌា។

ភ្លាមៗបន្ទាប់ពីការកត់សម្គាល់របស់លោក Trudeau រដ្ឋមន្ត្រីការបរទេសកាណាដា Melanie Joly បានប្រកាសបណ្តេញលោក Pavan Kumar Rai អ្នកការទូតជាន់ខ្ពស់ឥណ្ឌាប្រចាំប្រទេសកាណាដា ពីបទជាប់ពាក់ព័ន្ធក្នុងការសម្លាប់មេដឹកនាំ Sikh នៅក្នុងខេត្ត British Columbia នៃប្រទេសកាណាដា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top