វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានប្រកាសពីវិធានការណ៍ប្រឆាំងនឹងក្រុមហ៊ុន និងពលរដ្ឋចិន ខណៈដែលរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានកំណត់គោលដៅលើការជួញដូរគ្រឿងញៀនប្រភេទ fentanyl ដោយការចោទប្រកាន់ដោយមិនបានបិទបាំង និងការដាក់ទណ្ឌកម្មលើគោលដៅរាប់សិបកន្លែង ។
លោក Merrick Garland អគ្គមេធាវីសហរដ្ឋអាមេរិក បានប្រាប់ដល់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា “យើងនៅទីនេះ ហើយថ្ងៃនេះ ដើម្បីថ្លែងសារក្នុងនាមរដ្ឋាភិបាលសហរដ្ឋអាមេរិក ។ យើងដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវចំពោះការបំពុលប្រជាជនអាមេរិកាំងដោយសារធាតុ fentanyl” ។
លោកបានសង្កត់ធ្ងន់ថា “យើងដឹងថា ខ្សែសង្វាក់ផ្គត់ផ្គង់នៃថ្នាំ fentanylនេះដែលបញ្ចប់ជីវិតរបស់ជនជាតិអាមេរិកជារឿយៗដោយចាប់ផ្តើមជាមួយក្រុមហ៊ុនផលិតសារធាតុគីមីនៅក្នុងប្រទេសចិន” ។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយបានថា ខ្លួនបានដាក់ទណ្ឌកម្មលើមនុស្សចំនួន ២៨នាក់ និងអង្គភាពពាក់ព័ន្ធនឹងការរីករាលដាលជាអន្តរជាតិនៃគ្រឿងញៀនខុសច្បាប់ រួមទាំងបណ្តាញដ៏ធំមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា