ព័ត៌មានអន្តរជាតិ

អាមេរិក និងឥណ្ឌា នឹងចាប់ដៃគ្នា ធ្វើការលើបច្ចេកវិទ្យា 5G

បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងអំឡុងពេលធ្វើដំណើរ ទស្សនកិច្ចពីរថ្ងៃ ក្នុងប្រទេសឥណ្ឌា បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិកនិងប្រទេសឥណ្ឌា បានប្រារព្ធធ្វើកិច្ចពិភាក្សា ស្តីពីបណ្ដាញគ្មានខ្សែ 5G និងអំពីសារៈសំខាន់របស់វា នៅក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគី រវាងប្រទេសទាំងពីរ។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃបណ្ដាញ 5G លោក ត្រាំ បានមានប្រសាសន៍ដូច្នេះថា “តម្រូវការចាំបាច់ ឲ្យបច្ចេកវិទ្យាដែលកំពុងតែលេចធ្លោរនេះ ក្លាយជាឧបករណ៍សម្រាប់សេរីភាព វឌ្ឍនភាព វិបុលភាព និងមិនធ្វើអ្វីមួយ ចំពោះទីកន្លែងដែលវាអាចត្រូវបានគេគិតថា ជាឧបករណ៍សម្រាប់គាបសង្កត់និងថ្កោលទោស”។

គួរបញ្ជាក់ថា យោងទៅតាមការប៉ាន់ស្មាន ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត ប្រទេសឥណ្ឌានឹងក្លាយជាទីផ្សារដ៏ធំបំផុតលំដាប់ទីពីរ ក្នុងពិភពលោក ចំពោះបច្ចេកវិទ្យា 5G ហើយនិងគ្មានប្រទេសណាមួយ រួមទាំងសហរដ្ឋអាមេរិកផងដែរ ចង់ឲ្យឱកាសដ៏ល្អបែបនេះ កន្លងផុតពីដៃរបស់ខ្លួនបានឡើយ៕
ប្រែសម្រួល៖ប៉ាង កុង

To Top