សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បួង បានអះអាងថា មានចំនួន ៥៩៤ ករណីទៀត នៃជំងឺរលាកសួតប្រភេទថ្មី ឬ Covid-19 នៅថ្ងៃសៅរ៍ដោយបង្កើន ចំនួនអ្នកឆ្លង សរុបដល់ ២.៩៣១ នាក់។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គិតត្រឹមម៉ោង ៩ និង ០០ នាទីម៉ោងក្នុងស្រុក ចំនួនអ្នកជំងឺឆ្លង សរុបមានចំនួន ២.៩៣១ កើនឡើង ៥៩៤ នាក់ពីថ្ងៃមុន។ ចំនួនអ្នកស្លាប់ ៣ នាក់ទៀត ហើយត្រូវបានរាយការណ៍ថា នឹងធ្វើឱ្យចំនួនអ្នក ស្លាប់កើនដល់ ១៦ នាក់។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់កូរ៉េ (KCDC) បានធ្វើបច្ចុប្បន្នភាពទិន្នន័យពីរដង ក្នុងមួយថ្ងៃ។ ក្នុងចំណោមអ្នកជំងឺថ្មីមាន ៤៧៦ នាក់ជាអ្នកស្រុកក្រុងដាហ្គូដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគអាគ្នេយ៍ នៃរដ្ឋធានីសេអ៊ូល និង ៦០ នាក់មកពីខេត្ដ North Gyeongsang។
ការឆ្លងវីរុសបានកើនឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមានករណីថ្មីចំនួន ២.៣០៦ ត្រូវបានរាយការណ៍នៅថ្ងៃទី ១៩-២៨ ខែកុម្ភៈ។ ប្រទេសនេះបានបង្កើន ការដាស់តឿនមេរោគបួនជាន់ ដល់កម្រិត ក្រហមខ្ពស់បំផុតផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា