ព័ត៌មានអន្តរជាតិ

Update៖ លោក បៃដិន ថ្លែងថា អេហ្ស៊ីប នឹងបើកច្រកព្រំដែនដើម្បីឲ្យមាន ការបញ្ជូនរថយន្តផ្នែកមនុស្សធម៌ ឆ្លងកាត់តំបន់ហ្គាហ្សា

AFP

RHINELAND-PALATINATE, Germany៖ ប្រភពទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ថា លោក Abdel Fattah al-Sisiប្រធានាធិបតីអេហ្ស៊ីប បានយល់ព្រមបើកច្រក Rafah ចូលទៅក្នុងតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឱ្យមានរថយន្ត ជំនួយមនុស្សធម៌ចំនួន ២០គ្រឿងដំបូងឆ្លងកាត់ ។

លោក បៃដិន បានថ្លែងប្រាប់ដល់អ្នកយកព័ត៌មានបន្ទាប់ពីហៅ Sisi ពី Air Force One ថា “គាត់បានយល់ព្រមអនុញ្ញាតឱ្យរថយន្តរហូតដល់ ២០គ្រឿងឆ្លងកាត់ ដើម្បីចាប់ផ្តើមផ្តល់ជំនួយ” ។

លោក បៃដិន បានថ្លែងដូច្នេះថា ការដឹកជញ្ជូនទំនងជាមិន ឆ្លងកាត់រហូតដល់ថ្ងៃសុក្រនោះទេ ដោយសារផ្លូវឆ្លងកាត់ត្រូវការការជួសជុលឡើងវិញ ។

គាត់បានថ្លែងថា “ពួកគេនឹងជួសជុលផ្លូវ ។ ពួកគេត្រូវបំពេញជង្ហុកដើម្បីឱ្យ រថយន្តទាំងនេះឆ្លងកាត់ ពួកគេរំពឹងថា វានឹងចំណាយពេលប្រហែល ៨ម៉ោងដល់ថ្ងៃស្អែក” ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងថា រថយន្តដឹកទំនិញចំនួន២០គ្រឿងដំបូង នឹងក្លាយជាការសាកល្បងនៃប្រព័ន្ធមួយ សម្រាប់ចែកចាយជំនួយដោយមិនអនុញ្ញាតឱ្យ អង្គការសកម្មប្រយុទ្ធប៉ាឡេស្ទី ដែលគេស្គាល់ថា ពួកហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា ទទួលបានផលប្រយោជន៍នោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top