ការ៉ាកាស៖ វ៉េណេស៊ុយអេឡា បានច្រានចោលលក្ខខណ្ឌ និងលក្ខខណ្ឌចុងក្រោយ ដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន ស្តីពីការបន្ធូរបន្ថយទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងប្រទេសអាមេរិកខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានគណៈប្រតិភូរដ្ឋាភិបាលវេណេស៊ុយអេឡា សម្រាប់កិច្ចចរចាផ្សះផ្សាជាមួយក្រុមប្រឆាំង លោក Jorge Rodriguez បានឲ្យដឹងថា ប្រទេសរបស់លោក “បដិសេធទាំងស្រុង” នូវសេចក្តីថ្លែងការណ៍របស់មន្ត្រីអាមេរិកល្បីៗ ដែលថា ការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងវេណេស៊ុយអេឡា គឺជាប់ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យសមាជិកនៃក្រុមប្រឆាំងឈរឈ្មោះសម្រាប់តំណែង។
លោកបានលើកឡើងថា “យើងបដិសេធយ៉ាងដាច់អហង្ការថា មិនអាចទទួលយកបាន ជាការមិនពិត ដូចជាការភូតភរ ពីព្រោះវាមិនត្រូវនឹងការពិត ជុំវិញសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ។
Rodriguez ដែលជាប្រធានស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេស វេណេស៊ុយអេឡា ផងដែរនោះ សភាជាតិបានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក មានភាពល្ងង់ខ្លៅជាខ្លាំង ចំពោះ “របៀបដែលប្រព័ន្ធច្បាប់ និងរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋ វេណេស៊ុយអេឡា ដំណើរការ”។
នៅក្នុងសេចក្តីថ្លែងការណ៍មុនពេលចាប់ផ្តើមសម័យប្រជុំសាមញ្ញនៃរដ្ឋសភា អនុប្រធានបានឲ្យដឹងថា ប្រទេសរបស់លោក នឹងមិនទទួលយកការជ្រៀតជ្រែកពីបរទេស សូកប៉ាន់ ឬការគំរាមកំហែងណាមួយឡើយ។
លោកបានសង្កត់ធ្ងន់ថា “យើងគោរពនូវអ្វីដែលត្រូវបានសរសេរនៅទីនេះ (នៅក្នុងកិច្ចព្រមព្រៀង) យើងគាំទ្រវា ហើយយើងនឹងការពារវា” ដោយបន្ថែមថា លោកមានទំនុកចិត្តថា សមាជិកនៃវេទិកាឯកបក្សប្រឆាំងនៃប្រទេសវេណេស៊ុយអេឡា នឹងការពារកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានៅ Barbados ផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា