បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានទទូចថា គ្មានវិធីណាដែលយោធារុស្ស៊ីអាចកម្ចាត់បានឡើយនៅលើសមរភូមិប្រយុទ្ធនោះ។
ការអត្ថាធិប្បាយ របស់លោកបានធ្វើឡើងតាមការអះអាងនាពេលថ្មីៗនេះ របស់ប្រធានាធិបតី Vladimir Putinដែលថារដ្ឋាភិបាលលោកខាងលិច កំពុងបន្ទាបការរំពឹងទុករបស់ពួកគេទាក់ទងនឹងលទ្ធផល នៃជម្លោះអ៊ុយក្រែន។
ថ្លែងទៅកាន់អ្នកកាសែតរុស្ស៊ី Pavel Zarubin កាលពីថ្ងៃព្រហស្បតិ៍ លោក Peskov បាននិយាយទៀតដែរថា៖វាជាពេលវេលាដ៏ខ្ពស់ដែលមនុស្សគ្រប់គ្នានៅទីក្រុងគៀវ និងវ៉ាស៊ីនតោនបានដឹងថា វាមិនអាចទៅរួចទេក្នុងការធ្វើឲ្យបរាជ័យរុស្ស៊ី នៅលើសមរភូមិ។
គួរឲ្យដឹងដែរថា លោក Putin បានអះអាងកាលពីថ្ងៃសុក្រថា មហាអំណាចលោកខាងលិច កំពុង ផ្លាស់ប្តូរបទភ្លេងរបស់ពួកគេឥឡូវនេះនិង និយាយខុសគ្នាទៅលបញ្ហាអ៊ុយក្រែន បើប្រៀបធៀបទៅ នឹងការទទូចពីមុនរបស់ពួកគេដែលចង់ឲ្យមានការបរាជ័យផ្នែកយោធាលើប្រទេសរុស្ស៊ី។
កាលពីសប្តាហ៍មុនផងដែរ មេបញ្ជាការយោធាកំពូលរបស់អ៊ុយក្រែន ឧត្តមសេនីយ Valery Zaluzhny បានសារភាពនៅក្នុងអត្ថបទមួយចេញផ្សាយដោយ The Economist ថា កងទ័ពរបស់ Kiev ទំនងជាមិនអាចដក ការទម្លាយដ៏ជ្រៅ នៅក្នុងជម្លោះជាមួយរុស្ស៊ី នោះទេ លុះត្រាតែផ្តល់អាវុធទំនើបបន្ថែមទៀតដោយ ខាងលិច៕ ប្រែសម្រួល៖ស៊ុនលី