ព័ត៌មានអន្តរជាតិ

រុស្សី បង្ហាញចំនួនយោធាថ្មី ដែលបានជ្រើសបាន នៅក្នុងឆ្នាំ២០២៣នេះ

រូបភាពពី៖​ Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានលាតត្រដាងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា រុស្សី បានជ្រើសបានយោធាថ្មី ចំនួនដល់ទៅ៤១ម៉ឺននាក់ ក្នុងនៅឆ្នាំនេះ។

សេចក្តតីថ្លែងការណ៍បញ្ជាក់ចំនួនរបស់លោក​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខជាតិរុស្សីរូប​នេះ បានធ្វើឡើងនៅក្នុងអំឡុងពេលដែលគាត់​កំពុងបំពេញ​ទស្សនកិច្ចនៅកន្លែង​ហ្វឹកហ្វឺន​យោធា Alabino នៅ​ខាង​ក្រៅ​ក្រុង​ម៉ូស្គូ។

លោក Medvedev បានត្រួតពិនិត្យកងទ័ពជាមួយនឹងកងវរសេនាធំវាយប្រហារតាមអាកាសទី ៣៣៧ដោយមើលអង្គភាពក្នុងការហ្វឹកហ្វឺន និងរៀបចំកិច្ចប្រជុំជាមួយមេបញ្ជាការរបស់ខ្លួន និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត។

គួរឲ្យដឹងដែរថាក្នុង​ជំនួប​នោះផងដែរ លោក Medvedev បាន​និយាយ​ថា យោធា​របស់​ប្រទេស​បាន​និង​កំពុង​ពង្រឹង​ជួរ​ខ្លួន​ជា​លំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top