ថ្ងៃទី១០ ខែវិច្ឆិកា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសអំពី«ការអនុវត្តនិងសមិទ្ធផលជាប្រវត្តិសាស្ត្រនៃយុទ្ធសាស្ត្រគ្រប់គ្រងតំបន់Xizang របស់បក្សកុម្មុយនីស្តចិន ក្នុងយុគសម័យថ្មី»។ សៀវភៅសបានចែងថា ក្រោមការណែនាំ នៃយុទ្ធសាស្ត្រគ្រប់គ្រងតំបន់Xizang របស់បក្សកុម្មុយនីស្តចិន ក្នុងយុគសម័យថ្មីនិងការគាំទ្រយ៉ាងខ្លាំង របស់ប្រជាជនទូទាំងប្រទេស បុព្វហេតុនានានៃតំបន់ Xizang ទទួលបានការវិវឌ្ឍរីកចម្រើនដោយគ្រប់ជ្រុងជ្រោយនិងសមិទ្ធផលជាប្រវត្តិសាស្ត្រ។
ស្ថានការណ៍សង្គមជាទូទៅនៅតំបន់ Xizang បន្តមានភាពនឹងនរ និងមានភាពប្រសើរឡើង សេដ្ឋកិច្ចក្នុងតំបន់បានអភិវឌ្ឍយ៉ាងឆាប់រហ័សដោយគ្រប់ជ្រុងជ្រោយ កម្រិតជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ជនជាតិនានារួមរស់ដោយសុខដុមរមនា មានភាពចុះសម្រុងខាងសាសនា បុព្វហេតុវប្បធម៌មានភាពរុងរឿងនិងការរីកចម្រើន របាំងសុវត្ថភាពអេកូឡូស៊ីកាន់តែរឹងមាំ តំបន់ជាប់ព្រំដែនមានសុវត្ថិភាពយ៉ាងរឹងមាំ ការកសាងរបស់បក្សកុម្មុយនីស្តចិនត្រូវបង្កើនដោយគ្រប់ជ្រុងជ្រោយ ពោលគឺ តំបន់Xizang បានដើរតាមដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។
សៀវភៅសនេះបានបង្ហាញថា តំបន់ Xizang ប្រកាន់ខ្ជាប់គំនិតសហគមន៍ប្រជាជាតិចិន ទំនាក់ទំនងជនជាតិសង្គមនិយមក្នុងតំបន់ Xizang ដែលប្រកបដោយយុត្តិធម៌ សាមគ្គីភាព ការជួយគ្នាទៅវិញទៅមកនិងចុះសម្រុងគ្នា ត្រូវបានពង្រឹងជារៀងរាល់ថ្ងៃ។ តំបន់ Xizang បង្កើតវេទិកាផ្លាស់ប្តូរតាមរូបមន្ត «បណ្តាញអ៊ីនធើណេត+សាមគ្គីភាពជនជាតិ» ដែលបានជំរុញឱ្យធ្វើសកម្មភាពបង្កើនសាមគ្គីភាពជនជាតិនៅក្នុងទីក្រុងនិងស្រុកនានា ។
សៀវភៅសនេះបានគូសបញ្ជាក់ថា តំបន់ Xizang ប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការគ្រប់គ្រងតំបន់Xizangតាមច្បាប់ ពឹងផ្អែកលើមហាជនគ្រប់ជនជាតិយ៉ាងម៉ឺងម៉ាត់ ក្តាប់ជាប់នូវសិទ្ធិគ្រប់គ្រង ក្នុងការប្រយុទ្ធប្រឆាំងនឹងកម្លាំងអបគមន៍ លាតត្រដាងនិងរិះគន់យ៉ាងស៊ីជម្រៅ នូវធាតុពិតអបគមន៍របស់ក្រុមDalai Lama ទប់ស្កាត់ជាដាច់ខាតនិងបង្រ្កាបយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពបំបែកបំបាក់តាមគ្រប់ទម្រង់ ។
ទស្សនៈអំពី«សាមគ្គីភាពនិងស្ថិរភាពគឺសុភមង្គល ការបំបែកបំបាក់និងភាពចលាចលគឺជាគ្រោះមហន្តរាយ» ត្រូវទទួលស្គាល់យ៉ាងស៊ីជម្រៅពីសំណាក់ប្រជាជន អាកប្បកិរិយារបស់មហាជនគ្រប់ជនជាតិក្នុងការគាំពារការបង្រួបបង្រួមមាតុភូមិ គាំពារអធិបតេយ្យភាពជាតិនិងសាមគ្គីភាពជនជាតិ មានភាពកាន់តែមុតមាំពីមួយថ្ងៃទៅមួយថ្ងៃ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិនv