ព័ត៌មានអន្តរជាតិ

ករណីឆ្លងវីរុសកូរ៉ូណា នៅកូរ៉េខាងត្បូង កើនឡើងដល់ជិត ៥ពាន់នាក់

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងវីរុសនេះ ចំនួន ៦០០ ករណីថ្មីទៀត នៅថ្ងៃអង្គារនេះ ដោយធ្វើឱ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់ ៤.៨១២ នាក់ ដោយមានការឆ្លងនៃការឆ្លងរាលដាល គួរឱ្យព្រួយបារម្ភ នៅទីក្រុង Daegu ភាគអាគ្នេយ៍។

រហូតមកដល់ពេលនេះមនុស្ស ២៨ នាក់ ដែលភាគច្រើន ជាអ្នកមានជំងឺមូលដ្ឋានបានស្លាប់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារវីរុសផ្លូវដង្ហើម ដែលបានលេចចេញ នៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន។

ប្រហែល ៦០ ភាគរយ នៃករណីដែលបានបញ្ជាក់ ត្រូវបានផ្សារភ្ជាប់ទៅនឹងសាខាមួយ នៃនិកាយសាសនាស៊ីនឆុនជី នៅភាគអាគ្នេយ៍ នៃទីក្រុងដាហ្គូ ដែលជាទីក្រុងធំបំផុតទី៤ របស់ប្រទេសនេះ ដែលមានប្រជាជន ២,៥ លាននាក់៕ ដោយ៖ ឈូក បូរ៉ា

To Top