ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកថា នៅពេលសម្តេចបានជួបនាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន នាឱកាសបំពេញទស្សនកិច្ច នៅកម្ពុជា គឺបានព្រមព្រៀងឯកភាពថា អំពីការឆ្លងកាត់ព្រំដែន ដោយមិនចាំបាច់ប្រើប៉ាស្ព័រ ដើម្បីឲ្យទេសចរណ៍ មកទស្សនាខេត្តសៀមរាប ។
ចំពោះវិស័យឯកជននេះ សម្តេចក៏បានលើកថា ការពង្រឹងវិសាលភាពប័ណ្ណព្រំដែន ដែលមានការសំណូមពរពីវិស័យឯកជន ដើម្បីឲ្យភ្ញៀវមានលទ្ធភាព ធ្វើដំណើរកម្សាន្តឆ្លងចូលព្រំប្រទល់ មកដល់ខេត្តសៀមរាបតែម្តងនោះ រាជរដ្ឋាភិបាល ទទួលយកសំណើរនេះ ។
ដោយសម្តេចបានឲ្យដឹងថា កម្ពុជា-ថៃកន្លងមក ធ្លាប់ឯកភាពគ្នាដោយប្រជាជន ឆ្លងកាត់ព្រំដែនដោយមិនបាច់ប្រើប៉ាស្ព័រ ជាពិសេសជនជាតិថៃ ឆ្លងមកសៀមរាបដោយមិនបាច់ប្រើប៉ាស្ព័រ ដោយប្រើប័ណ្ណវ៉ត់ធើផាក មកសៀមរាបតែម្តង ដោយភ្ជាប់មកខេត្តកំពង់ធំ ។ ចំពោះករណីនេះ សម្តេចបានឲ្យក្រសួងការបរទេសខ្មែរ និងក្រសួងមហាផ្ទៃធ្វើកិច្ចការងារនេះ ឲ្យបានឆាប់រហ័ស ៕