ភ្នំពេញ៖ លោក លីវ ស៊ាវគ័ង សហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំអ្នកសារព័ត៌មាន ប្រមាណ១០នាក់ ដើម្បីទៅពិនិត្យសុខភាពជាលើកទី២ នៅមន្ទីរពហុព្យាបាល ហុង អិន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៨៦ មហាវិថីសម្តេចមុនីរ៉េត(២១៧) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះពិនិត្យសុខភាពនេះ គឺធ្វើឡើងដោយមានការជួយឧបត្ថម្ភ និង ចិត្តសប្បុរសធម៌ របស់លោកប្រធានមន្ទីរពហុព្យាបាល ហុង អិន ពោលគឺលោកប្រធានមន្ទីរពេទ្យ ចង់អោយក្រុមអ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ទោះជាជនជាតិខ្មែរ ជនជាតិចិន ឬ ជាតិសាសន៍ដទៃ អាចមកចូលរួមពិនិត្យសុខភាពនៅមន្ទីរពហុព្យាបាលហុង អិន ផងដែរ។
មន្ទីរពហុព្យាបាលហុង អិន ជាមន្ទីរពេទ្យព្យាបាលជម្ងឺជាលក្ខណៈសកលដែលមាន ទ្រង់ទ្រាយដ៏ធំមួយដែលបានបើក នៅផ្នែកសំខាន់ៗដូចជា ជម្ងឺទូទៅ ផ្នែកវះកាត់ ផ្នែកជម្ងឺសើស្បែក ផ្នែកឆ្អឹង ផ្នែករោគស្ត្រី ផ្នែកកុមារ ផ្នែកកំទេចគ្រួស ផ្នែកកាំរស្មី X និងផ្នែកពិសោធន៍។ល។ គួបផ្សំរួមមានការវិភាគយ៉ាងច្បាស់លាស់ជាមួយនឹងម៉ាស៊ីន CT ស្កេន ឧបករណ៍ អេឡិចត្រូនិច ពិនិត្យក្រពះ ឧបករណ៍បំបែកគ្រួសខាងក្រៅខ្លួន ដែលកំណត់ទីតាំងដោយកុំព្យូទ័រស្វ័យប្រវត្តិ និង គញរឿងបរិក្ខារឧបករណ៍ដ៏ទំនើប។ វេជ្ជបណ្ឌិតសុទ្ឋតែមកពីមន្ទីរពេទ្តល្បីៗនៃប្រទេសចិន សុទ្ឋតែមានជំនាញ និង បទពិសោធន៍ខ្ពស់។
លោក លីវ ស៊ាវគ័ង បានថ្លែងអំណរគុណដល់មន្ទីរពហុព្យបាលហុង អិន ដែលបានផ្តល់ការគាំទ្រលើផ្នែកពិ និត្យសុខភាព ដល់អ្នកសារព័ត៌មានកម្ពុជានិងចិន ដែលកំពុងបំពេញការងា រ ។
លោកបន្ថែមថា “ពហុព្យបាលនេះ បានផ្តល់មកសសកច សម្រាប់ការពិនិត្យសុខភាព ក្នុង១ឆ្នាំ ៥០នាក់ ដែលជាកាយវិការសប្បុរសធម៌មួយ គួរអោយគោរព និងសហភាតរៈ”។
សសកច បានធ្វើសកម្មភាពចុះពិនិត្យសុខភាព នៅមន្ទីរពហុព្យាបាល ហុង អិន ចំនួន ៥លើក ពោលគឺ ក្នុងមួយលើកមានចំនួន១០នាក់ ហើយមានរយៈពេល១០ថ្ងៃម្តង ៕