ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក​ ត្រាំ ប្រកាសកំណត់បុគ្គលិក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន​ នៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖​ រដ្ឋបាលរបស់ប្រធានាធិបតី លោក​ ដូណាល់​ ត្រាំ​ បានឲ្យដឹងថាខ្លួននឹងកំណត់ ចំនួនពលរដ្ឋចិន​ ដែលត្រូវបានអនុញ្ញាតឱ្យធ្វើការសម្រាប់បណ្តាញ សារព័ត៌មានរដ្ឋចំនួន ៥ របស់ចិនដែលកំពុងប្រតិបត្តិការ នៅសហរដ្ឋអាមេរិកដល់ទៅ ១០០ នាក់ដើម្បីឆ្លើយតបទៅនឹងអ្វី​ ដែលខ្លួនគិតថាជាការធ្វើអយុត្តិធម៌​ ចំពោះអ្នកកាសែត បរទេសយូរមកហើយដោយទីក្រុងប៉េកាំង។

 អង្គភាពទាំង ៥ រួមមានទីភ្នាក់ងារសារព័ត៌មានស៊ីនហួ​ និងបណ្តាញទូរទស្សន៍ចិន​ ដែលស្ថិតនៅក្រោមទូរទស្សន៍រដ្ឋចិនស៊ីស៊ីធីវីត្រូវបានកំណត់ នៅថ្ងៃទី១៨ ខែកុម្ភៈថា​ ជាបេសកកម្មបរទេសរបស់ចិន​ ដែលតម្រូវឱ្យពួកគេបញ្ជូនព័ត៌មាន​ ស្តីពីនិយោជិក​ និងការកាន់កាប់ទ្រព្យសម្បត្តិរបស់ពួកគេនៅសហរដ្ឋអាមេរិក។  

 បណ្តាញសារព័ត៌មានចិន ផ្សេងទៀត​ ដែលត្រូវបានគេដាក់ឈ្មោះថាជា“ បេសកកម្មបរទេស” ក្រោមច្បាប់បេសកកម្មបរទេស​ គឺវិទ្យុចិនអន្តរជាតិកាសែតចិនដេលី​ និងហាយធានអភិវឌ្ឍន៍សហរដ្ឋអាមេរិក​ ដែលជាអ្នកចែកចាយកាសែត The People’s Daily ជាកាសែតផ្លូវការរបស់បក្សកុម្មុយនីស្តចិន៕ដោយ​ ឈូក​ បូរ៉ា

To Top