ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន បណ្តេញមេបញ្ជាការកងកម្លាំង ពេទ្យយោធា ចេញពីតំណែង

រូបភាព៖ Afp

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃអាទិត្យបានទាមទារឱ្យមានការផ្លាស់ប្តូរ ឱ្យបានឆាប់រហ័សនៅក្នុងប្រតិបត្តិការយោធា របស់អ៊ុយក្រែន និងបានប្រកាសពីការបណ្តេញចេញ មេបញ្ជាការនៃកងកម្លាំងពេទ្យយោធា ថែមទៀតផង។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ការទាមទាររបស់លោក Zelenskyy ត្រូវបានប្រកាសនៅពេលដែលលោក បានជួបរដ្ឋមន្ត្រីការពារជាតិ Rustem Umerov ហើយស្របពេលជាមួយនឹងការជជែកវែកញែក ជុំវិញការប្រព្រឹត្តនៃសង្រ្គាមរយៈពេល ២០ ខែប្រឆាំងនឹងរុស្ស៊ី ជាមួយនឹងសំណួរអំពីរបៀបដែលការវាយលុក នៅភាគខាងកើត និងខាងត្បូងកំពុងដំណើរការយ៉ាងឆាប់រហ័ស។

លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាវីដេអូពេលយប់ថា “នៅក្នុងកិច្ចប្រជុំថ្ងៃនេះជាមួយរដ្ឋមន្ត្រីការពារជាតិ Umerov , បញ្ហាអាទិភាពៗត្រូវបានបង្កើតឡើង” ដោយ “នៅសល់ពេលតិចតួចក្នុងការរង់ចាំលទ្ធផល។ ត្រូវការសកម្មភាពរហ័សសម្រាប់ការផ្លាស់ប្តូរនាពេលខាងមុខ។”

លោក Zelenskyy បាននិយាយថា លោកបានប្តូរឧត្តមសេនីយទោ Tetiana Ostashchenko ជាមេបញ្ជាការនៃកងកម្លាំងវេជ្ជសាស្ត្រនៃកងកម្លាំងប្រដាប់អាវុធ។

លោកបាននិយាយថា “ភារកិច្ចគឺច្បាស់ណាស់ ដូចដែលត្រូវបានសង្កត់ធ្ងន់ ម្តងហើយម្តងទៀត នៅក្នុងសង្គម ជាពិសេសក្នុងចំណោមក្រុមពេទ្យប្រយុទ្ធ យើងត្រូវការកម្រិតថ្មីជាមូលដ្ឋាន នៃការគាំទ្រផ្នែកវេជ្ជសាស្រ្ត សម្រាប់ទាហានរបស់យើង” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top