ពោធិ៍សាត់: លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២៣ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ និង សំណេះសំណាល ជាមួយបងប្អូនអាជីវករ ដែលកំពុងលក់ដូរ នៅក្នុងផ្សារបឹងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់ និង ដោះស្រាយនូវទុក្ខកង្វល់ផ្សេងៗ ជូនប្រជាពលរដ្ឋ ។

មានប្រសាសន៍ទៅ កាន់អាជីវករ និង ប្រជាពលរដ្ឋ នាឱកាសនោះ លោកខូយ រីដា បានលើកឡើងថាអាជ្ញាធរ និង មន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ មានតួនាទីដោះស្រាយនូវរាល់ទុក្ខកង្វល់នានា ជូនប្រជាពលរដ្ឋ និង អាជីវករលក់ដូរគ្រប់ទីកន្លែង ជាពិសេសប្រជាពលរដ្ឋ ដែលប្រកបមុខរបរលក់ ដូរបន្តិចបន្តួចមានដូចជាការលក់ដូរជាកញ្ចែង កញ្ជើរល្អី ជាដើមគឺហាម មិនអោយមានការយកភាសុី ពីពួកគាត់នោះឡើយ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៍បានសំណូមពរដល់ប្រជាពលរដ្ឋ និង អាជីវករ ទាំងអស់ត្រូវចូលរួម សំអាតអនាម័យ និង បរិស្ថានអោយបាន ស្អាតជានិច្ច និង ចូលរួមសហការណ៍ជាមួយគណះគ្រប់គ្រងផ្សារ និង អាជ្ញាធរមានសមត្ថកិច្ច ធ្វើការរៀបចំសណ្តាប់ធ្នាប់ និង សន្តិសុខក្នុងបរិវេនផ្សារ អោយបានល្អប្រសើរ ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
