ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចចាត់តាំងលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជំនួសលោក ព្រុំ សុខា។
ជាមួយគ្នានេះដែរ បើតាមសេចក្តីសម្រេចរបស់សម្តេចតេជោចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្រៅពីចាត់តាំងលោក នេត្រ ភក្ត្រាហើយក៏បានចាត់តាំងលោក សរ ចំរុង ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តក្រចេះផងដែរ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
