ព័ត៌មានអន្តរជាតិ

Update៖ គ្រោះរញ្ជួយដីដ៏ខ្លាំង ក្លាបំផុត នៅក្នុងប្រទេស បានឆក់យកជីវិតមនុស្ស អស់តិចបំផុត១២៧នាក់

រូបភាពពី៖​ XINHUA

ចិន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ថា ក្រុមអ្នកជួយសង្គ្រោះនៅក្នុងភូមិដាច់ស្រយាលមួយនៃភាគពាយព្យប្រទេសចិន បានធ្វើឲ្យមានគំនរបាក់បែកផ្ទះសម្បែងដែលដួលរលំនៅក្នុងស្ថានភាពត្រជាក់នៅថ្ងៃអង្គារនេះ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេសនេះ នៅក្នុងរយៈពេលជាច្រើនឆ្នាំបានសម្លាប់មនុស្សយ៉ាងហោចណាស់១២៧នាក់ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅមុនពាក់កណ្តាល អធ្រាត្របានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់១១៣នាក់ និងរបួសជាង៥៣០នាក់នៅក្នុងខេត្ត Gansu ជាតំបន់ក្រីក្រ គិតត្រឹមរសៀលថ្ងៃអង្គារនេះ ។កាសែតរដ្ឋ People’s Daily បានរាយការណ៍មកថា មនុស្សចំនួន១៤នាក់ទៀតបានស្លាប់ និង១៩៨នាក់បានរងរបួសនៅក្នុងទីក្រុង Haidong ក្នុងខេត្ត Qinghai ដែលជាខេត្តនៅជិតខាងនឹងគ្នា ។

ទូរទស្សន៍រដ្ឋ CCTV បានផ្សព្វផ្សាយឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានធ្វើឱ្យខូចខាតអគារជាង១៥៥.០០០កន្លែង ហើយបានបញ្ជូនអ្នកស្រុករត់ចូលទៅក្នុងផ្លូវត្រជាក់ដើម្បីសុវត្ថិភាព ។
នៅឯភូមិមួយនៅជិតចំណុចកណ្តាល នៃការរញ្ជួយដី អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារ AFP បានឃើញស្នាមប្រេះដ៏ធំដែលហូរកាត់ជញ្ជាំងខាងក្រៅ និងខាងក្នុងនៃផ្ទះឥដ្ឋមួយខ្នង និងដំបូលអគារដែលមានរណ្ដៅរូងជ្រៅ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top