ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការជាមួយសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យ ឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ នៅម្តុំភូមិថ្មី ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។